ព័ត៌មាន

EMUI 10 នាំយកនូវមុខងារ ‘Dark Mode’ ថ្មីបំផុតសម្រាប់ប្រើប្រាស់

Dark Mode​ គឺជាមុខងារមួយដែលពិតជាមានប្រយោជន៍មែនទែនខណៈពេលដែលលោកអ្នកប្រើប្រាស់ស្មាតហ្វូននេះនៅក្នុងទីងងឹតបានតាមរយៈ  EMUI 10 ដែលផ្តល់នូវបទពិសោធន៍ប្រើប្រាស់អស្ចារ្យមែនទែនក្នុងការប្រើប្រាស់។

Dark Mode របស់​EMUI 10 គឺជាការអនុវត្តមួយនៅលើប្រព័ន្ធប្រតិបត្តិការ Android Q ហើយក្រុមហ៊ុនបច្ចេកវិទ្យា Huawei នេះក៏ធ្វើការបង្ហោះនូវមុខងារនេះដែលអាចមើលឃើញច្បាស់ទៅលើពណ៌ icons និងស្ទាយ៍ទៅលើប្រព័ន្ធនេះទាំងមូលតែម្តង។

ជាជាងការប្រើប្រាស់នូវ  system UI នេះ សម្រាប់ Dark Mode ពេលនេះវាមានភ្ជាប់ជាមួយនឹងកម្មវិធីដែលតម្លើងស្រាប់ដែលរួមមាន email, contacts, clock, photos, notepad ជាដើម។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏មាន Dark Mode API សម្រាប់ app developer ដែលអាចធ្វើការបន្ថែមនូវមុខងារនេះទៅកាន់កម្មវិធីរបស់ពួកគេបានផងដែរ៕

image

image