ព័ត៌មាន

HMD ត្រៀមប្រកាសបង្ហាញ NOKIA 5.2, 6.2, 7.2 និង 3 FEATURE PHONES ក្នុងព្រឹត្តិការណ៍ IFA2019 នៅប៊ែកឡាំង

ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global នឹងមានវត្តមានជាលើកដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ IFA2019 នៅប៊ែកឡាំងនៅខែក្រោយនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះត្រៀមព្រឹត្តិការណ៍មួយនៅថ្ងៃទី ៥ ខែកញ្ញាខាងមុខនេះគឺមួយថ្ងៃមុនព្រឹត្តិការណ៍ IFA នៅពេលដែលយើងអាចនឹងឃើញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីជាច្រើនម៉ូឌែលរបស់ NOKIA ប្រកាសបង្ហាញវត្តមាននៅទីនេះ។

ប្រភពជាច្រើនដែលបញ្ជាក់ពី Nokia Anew ធ្វើការចែករំលែកនៅលើ Twitter ថា គាត់អាចបញ្ជាក់ចេញពីប្រភពរបស់គាត់ថា ក្រុមហ៊ុន Nokia Mobile នឹងប្រកាសបង្ហាញនូវស្មាតហ្វូនចំនួន ៣ និង Feature Phones ចំនួន ៣ នៅក្នុងព្រឹត្តិការណ៍ IFA2019 ។

ស្មាតហ្វូនទាំង ៣ នេះមាន Nokia 5.2, Nokia 6.2 និង Nokia 7.2 ប៉ុន្តែគាត់មិនបង្ហាញលម្អិតអំពី Features Phone នេះនៅឡើយទេ។ ពាក្យចចាមអារ៉ាមថ្មីៗនេះបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា HMD អាចនឹងប្រកាសបង្ហាញនូវជំនាន់ថ្មី Nokia 110 និង Nokia 2720 ។ ក្នុងចំណោមស្មាតហ្វូនទាំង ៣ នេះ សម្រាប់ស្មាតហ្វូនចំនួន ២ ម៉ូឌែលគឺមានលេខកូដ Nokia Daredevil និង Nokia Starlord ។ វាប្រហែលជាប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 និងកាមេរ៉ាដែលមានរូបរាងជារង្វង់៕

image

image