ព័ត៌មាន

Apps ដែលអាចបង្កើតនូវលេខទូរស័ព្ទអន្តរជាតិដែលពិបាកតាមដានបំផុត

កម្មវិធីដែលបង្កើតលេខទូរស័ព្ទអន្ដរជាតិដែលពិបាកតាមដានខ្លាំងកំពុងត្រូវប្រើដោយឧក្រិដ្ឋជន អ៊ីនធឺរណិតដើម្បីបំបែកមនុស្ស។ ជនរងគ្រោះនាពេលថ្មីៗនេះ ទូរស័ព្ទទៅសាខាឧក្រិដ្ឋកម្មតាម អ៊ីនធឺរណិតត្អូញត្អែរថា ពួកគេទទួលការហៅពីលេខចំនួនពីរដែលមានលេខ ០០១ និងមួយ ទៀតមានលេខ ០០៦៣ ដែលជាលេខកូដប្រទេស។ យោងតាមប្រភពដែល app stores កើតឡើង មានពី ៤០ ទៅ ៦០ កម្មវិធីបែបនេះ ដែលតាមរយៈអ៊ីនធឺរណិតអាចទទួលលេខទាំងនេះយ៉ាង ងាយស្រួល។

ប្រភពលើកឡើងថា “Dingtone” គឺជាកម្មវិធីមួយដែលអ្នកប្រើអាចប្តូរលេខកូដ ប្រទេសយ៉ាងងាយស្រួល។  ករណីទាំងនេះយោងទៅតាមសាខាបទឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺរណិតមិនត្រូវចែកជាប្រភេទដាច់ដោយឡែកពីគ្នាទេ ប៉ុន្តែករណីទាំងនេះពិតជាត្រូវចុះឈ្មោះ និងពិភាក្សា។

យោងតាមក្រុមអ្នកស្រាវជ្រាវសន្តិសុខតាមអ៊ីនធឺរណិតយ៉ាងហោចណាស់ ៥០០ ករណីកើតឡើង ជារៀងរាល់ថ្ងៃក្នុងប្រទេសឥណ្ឌាដែលមាន ៤០ ករណីកើតឡើងនៅតាមទីក្រុងធំៗ។ ប៉ូលីសខ្វះ ប្រសិទ្ធភាពបច្ចេកវិទ្យាក៏ដូចជាធនធានដើម្បីតាមដានអ្នកប្រើប្រាស់នៃកម្មវិធីទាំងនោះ។ វាក៏មាន បញ្ហានៃយុត្តាធិការ jurisdiction ផងដែរ។ ភាគច្រើនកម្មវិធីដែលរៀបរាប់ខាងលើមិនត្រូវបង្កើតឡើងដោយអ្នកផ្តួចផ្តើមឥណ្ឌាទេ ប៉ុន្តែ មានប្រភពចេញពីប្រទេសដែលមានច្បាប់តឹងរឹងលើការដកកម្មវិធីចេញ។ ព័ត៌មានរបស់អ្នកទូរស័ព្ទ ចូលហាក់ដូចជាទទួលតាមរយៈការស្នើសុំអ្នកផ្តល់សេវាទូរគមនាគមន៍ពីព្រោះសេវាកម្មបែបនេះតែងតែភ្ជាប់ជាមួយគ្នា។ 

ទោះយ៉ាងណាក៏ដោយការស្នើសុំព័ត៌មានលំអិតរបស់អ្នកទូរស័ព្ទពីអ្នកផ្តល់សេវាទូរគមនាគមន៍នៅក្រៅប្រទេសគឺចំណាយពេលច្រើនណាស់។ ក្រៅពីនេះ CBI នឹងត្រូវការសន្ធិសញ្ញាជំនួយផ្នែកច្បាប់ ទៅវិញទៅមកជាមួយប្រទេសនោះ។ រហូតមកដល់ពេលនេះសន្ធិសញ្ញាបែបនេះមានតែ ៣៩ ប្រទេស ប៉ុណ្ណោះ។ លើសពីនេះទៀតប្រទេសខ្លះក៏អាចទាមទារនូវដីការបស់តុលាការដែរ ហើយនីតិវិធីនេះត្រូវ ចំណាយពេលពី ៦ ទៅ ១៨ ខែ។

 image

image