ព័ត៌មាន

វ៉ោវៗ! ទិញ Huawei Y9 2019 ឈ្នះដំណើរកំសាន្តទៅទីក្រុងឌូបៃនិង​ ទីក្រុងប៉េកាំង!

មានតែ $239​ ក៏អាចទៅដើរលេងនៅទីក្រុងឌូបៃ និង ទីក្រុងប៉េកាំង សប្បាយ ​   ម៉ាអស់ដៃបានដែរ! ហីធ្វើម៉េចទៅ? ងាយៗ​ ស្រួលៗ! គ្រាន់តែទិញស្មាតហ្វូន Huawei Y9 2019 ចាប់ពីថ្ងៃ 15 សីហា​ ដល់ 3 វិចិ្ឆកា អ្នកនឹងមានឱកាសឈ្នះដំណើរកំសាន្ត​ ទៅទីក្រុងឌូបៃ និងទីក្រុងប៉េកាំង ហ្វ្រីៗ ឥតគិតថ្លៃដែល Huawei ប៉ាវម៉ាចប់! 

ក្រុមហ៊ុន Huawei នឹងធ្វើការចាប់បីរង្វាន់រៀងរាល់ពីរសប្តាហ៍ម្តង នៅលើ​ Huawei Mobile Facebook Page ដែលរង្វាន់ទីមួយ គឺដំណើរកំសាន្តទៅទីក្រុងឌូបៃមួយរង្វាន់ និងរង្វាន់ទីពីរគឺ​ ដំណើរកំសាន្តទៅទីក្រុងប៉េកាំងពីររង្វាន់។ រង្វាន់សរុបគឺ 15 រង្វាន់ ដែលនឹងធ្វើការចាប់ 5 ដង​។​ ការចាប់រង្វាន់ទីមួយ នឹងធ្វើឡើងនៅថ្ងៃ 6 កញ្ញា លើកទីពី ថ្ងៃ​​ 20 កញ្ញា លើកទីបីថ្ងៃ​ 4 តុលា ​លើកទីបួនថ្ងៃ​ 18 តុលា លើកទីប្រាំថ្ងៃ​​ 8 វិច្ឆិកា។

 ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់ អ្នកគ្រាប់តែទិញ Huawei Y9 2019 ចាប់ពីថ្ងៃ 15 សីហា​ ដល់ 3 វិចិ្ឆកា ហើយបំពេញព័ត៌មានលម្អិតនៅលើ IMEI យកទៅដាក់នៅតាមបណ្តាហាងដែលអ្នកបានទិញ។

 គួរបញ្ជាក់ផងដែរថា​ Huawei Y9 2019 ជាស្មាតហ្វូនកាមេរ៉ាមុខ Pop-up Selfie ទំហំ 16MP អេក្រង់លាតពេញផ្ទៃទំហំ 6.59 អ៊ីញ គ្មានស្នាមឆក តម្លៃសមរម្យបំផុត ត្រឹមតែ $239 ប៉ុណ្ណោះ។ ចំណែកឯកាមេរ៉ាក្រោយវិញ ស្មាតហ្វូននេះបំពាក់ដោយកាមេរ៉ារហូតដល់ទៅបីគ្រាប់ ដែលមានមុខងារអាចថត Ultra Wide បានល្អជាទីគាប់ចិត្ត កាមេរ៉ាទីមួយទំហំ 16MP កាមេរ៉ាទីពីរទំហំ 8MP និង​ កាមេរ៉ាទីបីទំហំ 2MP ROM ទំហំធំ 128GB ដំណើរការដោយ Kirin 710F​ ថាមពលថ្ម 4000mAh សាកថ្មបានលឿន ប្រើប្រាស់ USB type C ជម្រើសបីពណ៍ គឺពណ៍បៃតង (Emerald green) ខៀវ (Sapphire blue) និងពណ៍ខ្មៅ (Midnight black)។

image

image

image