ព័ត៌មាន

តើអ្នកដឹងទេថា NOKIA 808 PUREVIEW មានសេនស័រកាមេរ៉ាធំជាង Samsung 108MP SENSOR?

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics ទើបតែប្រកាសបង្ហាញនូវសេនស័រកាមេរ៉ាថ្មី ISOCELL Bright HMX ដែលមានកម្រិតភាពច្បាស់ដល់ទៅ 108MP ។ ភិចសែលនេះគឺ 0.8µm ដែលមានទំហំ 1/1.33-inch ។

លោក Damian Dinning ដែលជាមនុស្សម្នាក់នៅក្នុងចំណោមអ្នកបង្កើតនូវបច្ចេកវិទ្យា Nokia PureView technology ក៏ធ្វើការចែករំលែកនូវទស្សនៈរបស់គាត់ទៅលើសេនស័រថ្មី 108MP sensor របស់ក្រុមហ៊ុន Samsung នេះនៅលើ Twitter ផងដែរ។

លោក Dinning អះអាងថា Nokia 808 PureView ដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC2012 គឺមានសេនស័រ 24% ធំជាង 108MP ISOCELL Bright HMX ។ សេនស័រនៃកាមេរ៉ារបស់ Nokia 808 គឺ 1/1.2-inches ជាមួយនឹងទំហំភិចសែល 1.4µm ។ ក្រុមហ៊ុន Samsung អះអាងថាខ្លួនគឺជាក្រុមហ៊ុនទី ១ ដែលប្រកាសបង្ហាញនូវស្មាតហ្វូន multi aperture ប៉ុន្តែបច្ចេកវិទ្យានេះត្រូវប្រើប្រាស់នៅលើ 2009 Nokia N86 ដែលមាន apertures ដល់ទៅ 3 ៕

image

image