ព័ត៌មាន

ស្មាតហ្វូន NOKIA 5G នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០២០

DigitalTrends ទើបតែធ្វើបទសម្ភាសន៍ជាមួយនឹងប្រធានផ្នែកផលិតផលពិភពលោករបស់ក្រុមហ៊ុន HMD Global លោក Juho Sarvikas ដែលគាត់ទម្លាយអំពីគម្រោងផែនការរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះនៅក្នុងឆ្នាំ ២០២០ ហើយស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ថែមទៀតផង។

គេហទំព័រនេះក៏បង្ហោះនូវព័ត៌មាននេះនៅក្នុងបទសម្ភាសន៍របស់ខ្លួនថា ក្រុមហ៊ុន Nokia Mobile មើលឃើញនូវឱកាសជាច្រើនក្នុងការនាំយកនូវស្មាតហ្វូន 5G ជាច្រើនម៉ូឌែលដែលមានតម្លៃសមរម្យទៅលើទីផ្សារ ហើយតម្លៃរបស់វាគឺប្រហែលជាថោកជាងពាក់កណ្តាលនៃស្មាតហ្វូន 5G ជាច្រើនដែលមានវត្តមាននៅលើទីផ្សារ។

អ្នកអាចធ្វើការអានបាននៅលើរូបភាពខាងក្រោមនេះថា​ស្មាតហ្វូន 5G Nokia ដែលមានតម្លៃសមរម្យនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០២០​ខាងមុខនេះ ហើយស្មាតហ្វូន 5G Nokia នេះនឹងមានតម្លៃថោកជាងពាក់កណ្តាលនៃស្មាតហ្វូន 5G បច្ចុប្បន្ននេះថែមទៀត។ នៅថ្ងៃនេះ ZEISS ក៏ទម្លាយនូវរូបភាពរបស់ស្មាតហ្វូន Nokia 7.2 ផងដែរ។ យើងប្រហែលជាមិនទាន់ឃើញវត្តមានរបស់ស្មាតហ្វូន 5G នៅក្នុងព្រឹត្តិការណ៍ IFA 2019 នោះទេ ប៉ុន្តែស្មាតហ្វូនស៊េរីថ្មីចំនួន ៣ ម៉ូឌែល និង Features Phone ចំនួន ៣ ម៉ូឌែលនឹងបង្ហាញខ្លួនជាផ្លូវការក្នុងព្រឹត្តិការណ៍នេះ៕

image

image