ព័ត៌មាន

ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយរបស់ជប៉ុននឹងចាប់ផ្តើមធ្វើការបញ្ជាទិញ Huawei P30 Pro ឆាប់ៗនេះ

NTT Docomo នឹងចាប់ផ្តើមទទួលយកការបញ្ជាទិញថ្មីសម្រាប់ស្មាតហ្វូន Huawei P30 Pro ចាប់ពីថ្ងៃពុធនេះឡើងវិញ ក្រោយពេលដែលក្រុមហ៊ុននេះផ្អាកការបញ្ជាទិញក្រោយពេលដែលក្រុមហ៊ុន Huawei ត្រូវសហរដ្ឋអាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅនោះ។

ជាមួយនឹងការផ្លាស់ប្តូរនេះ ក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេរបស់ជប៉ុននេះនឹងចូលរួមជាមួយក្រុមហ៊ុនដឹកជញ្ជូនធំៗផ្សេងទៀតរួមមាន Softbank និង KDDI ដើម្បីចាប់ផ្តើមលក់ស្មាតហ្វូនស៊េរីថ្មី Huawei ឡើងវិញ។កាលពីខែឧសភា Huawei ត្រូវបានចុះក្នុងបញ្ជីខ្មៅដោយសហរដ្ឋអាមេរិកដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។ បន្ទាប់ពីនេះក្រុមហ៊ុនធំៗជាច្រើននៅជប៉ុនសម្រេចឈប់ទទួលការបញ្ជាទិញជាមួយនឹងក្រុមហ៊ុន Huawei ។

នៅថ្ងៃទី ១៩ ខែសីហានេះ សហរដ្ឋអាមេរិកបន្តរយៈពេល ៩០ ថ្ងៃបន្ថែមទៀតដល់ក្រុមហ៊ុន Huawei ដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះនៅតែអាចដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android OS និងការទិញបច្ចេកវិទ្យាពីសហរដ្ឋអាមេរិកបានដដែល៕

image

image