ព័ត៌មាន

ផែនទីផ្លូវសម្រាប់ ANDROID 10 ROADMAP នៅលើស្មាតហ្វូន Nokia ត្រូវទម្លាយជាផ្លូវការ!

ក្រុមហ៊ុន Google ប្រកាសបង្ហាញជាផ្លូវការថា Android Q នឹងមានឈ្មោះផ្លូវការថា Android 10 ។ លោក Juho Sarvikas មិនរង់ចាំយូរនោះទេ ហើយក៏បង្ហោះអំពីផែនទីផ្លូវសម្រាប់ Android 10 ដែលនឹងធ្វើការអាប់ដេតនៅលើស្មាតហ្វូនជាច្រើនម៉ូឌែលរបស់ក្រុមហ៊ុន NOKIA ។

ការចាប់ផ្តើមអាប់ដេតគឺនឹងចាប់ផ្តើមនៅក្នុងត្រីមាសទី ៤ ឆ្នាំ​ ២០១៩ នេះ ហើយស្មាតហ្វូន Nokia ជាច្រើនដែលនឹងទទួលបាននូវការអាប់ដេតទៅកាន់ Android Q ឬ Android 10 នេះគឺមានដូចជា Nokia 7.1, Nokia 8.1 និង Nokia 9 PureView ។ សម្រាប់ស្មាតហ្វូន Nokia បន្ទាប់ដែលទទួលបានការអាប់ដេតនេះគឺមាន Nokia 7 Plus, Nokia 6.1 Plus និង Nokia 6.1 សម្រាប់ចុងត្រីមាសទី ៤ ឆ្នាំ ២០១៩ ឬដើមត្រីមាសទី ១ ឆ្នាំ ២០២០ នេះ។

Nokia 3.2, 4.2, 2.2 និង 3.1 Plus នឹងទទួលបានការអាប់ដេតនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ហើយសម្រាប់ Nokia 1 Plus, 5.1 Plus និង Sirocco គឺនៅក្នុងឆមាសទី ២ ឆ្នាំ ២០២០ ។ Nokia 2.1, 3.1, 5.1 និង Nokia 1 នឹងទទួលបានការអាប់ដេតទៅកាន់ Android 10 នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ខាងមុខនេះ៕

image

image

image