ព័ត៌មាន

Huawei Nova 5T នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៥ ខែសីហានៅក្នុងប្រទេសម៉ាឡេស៊ី

ស្មាតហ្វូន Huawei Nova 5 series ប្រកាសបង្ហាញខ្លួននៅក្នុងថ្ងៃទី ២៩ ខែមិថុនានៅក្នុងប្រទេសចិន ហើយស្មាតហ្វូននេះក៏ត្រៀមបង្ហាញវត្តមាននៅក្នុងទីផ្សារនៃប្រទេសជាច្រើនទៀតផងដែរចាប់ផ្តើមពីប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន Huawei នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Kuala Lumpur Fashion Week ដែលក្រុមហ៊ុននឹងប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីនៅក្នុងព្រឹត្តិការណ៍នៅថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០១៩ នេះ។

តាមការបញ្ជាក់របស់ Huawei នៅក្នុងប្រទេសម៉ាឡេស៊ី ព្រឹត្តិការណ៍នេះនឹងប្រកាសបង្ហាញនូវស្មាតហ្វូន Nova 5T ។ នៅក្នុងបញ្ជីរបស់  Google Play ស្មាតហ្វូន Huawei Nova 5T និង 5T Pro គឺជាម៉ាកយីហោកូពីរបស់ Honor 20 និង  20 Pro ហើយស្មាតហ្វូន Honor 20 series នេះគឺអាចរកទិញបាននៅលើទីផ្សារហើយផងដែរ។

យ៉ាងណាមិញ វានៅមិនទាន់ច្បាស់នោះទេថាស្មាតហ្វូននេះគឺជាម៉ាកយីហោកូពីរបស់ Honor 20 series ឬជា Nova 5 series ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី ២៥ ខែសីហានេះ។ យើងនឹងរង់ចាំមើលទាំងអស់គ្នានៅថ្ងៃស្អែកនេះ!

image

image