ព័ត៌មាន

Huawei Y9 Prime 2019 គឺជាស្មាតហ្វូនដែលលក់ដាច់លឿនបំផុតនៅក្នុងប្រទេសឥណ្ឌា

នៅថ្ងៃទី ២០ ខែសីហា ក្រុមហ៊ុន Huawei ប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូន Huawei Y9 Prime 2019 នៅក្នុងប្រទេសឥណ្ឌា ហើយពេលនេះស្មាតហ្វូននេះគឺក្លាយជាស្មាតហ្វូនដែលលក់ដាច់លឿនបំផុតនៅក្នុងប្រទេសនេះ។ ស្មាតហ្វូននេះអាចរកទិញបាននៅក្នុងហាងលក់ជាង ១០០០ កន្លែងនៅក្នុងប្រទេសនេះ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Croma និយាយថា “Huawei Y9 Prime 2019 គឺលក់ដាច់ខ្លាំងបំផុតនៅគ្រប់ហាងលក់រាយទាំងអស់នៅក្នុងប្រទេសនេះ។ ស្មាតហ្វូននេះគឺមានការឌីស្សាញស្រស់ស្អាត កាមេរ៉ាល្អ និងថាមពលថ្មប្រើប្រាស់បានយូរថែមទៀត។”

Huawei Y9 Prime 2019 មានអេក្រង់ 6.59-inch full-view display ជាមួយនឹងកម្រិតភាពច្បាស់ FHD+ 2340 x 1080 pixels និងកម្រិតដង់ស៊ីតេ 391 PPI ។ នេះគឺជាស្មាតហ្វូនដំបូងបំផុតរបស់ Huawei ដែលមានកាមេរ៉ាផុសឡើងទំហំ 16MP (f/2.0) lens ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ 16MP + 8MP + 2MPនិងភ្លើង LED Flash ។

ស្មាតហ្វូននេះប្រើប្រាស់បន្ទះឈីប Kirin 710F processor ជាមួយនឹងរ៉មទំហំ 4GB + 128GB internal storage អាចបន្ថែម MicroSD card ទំហំ 512GB ។ ស្មាតហ្វូននេះមានប្រើប្រាស់នូវ EMUI 9.0 system (EMUI 9.1) រន្ធដោត 3.5mm headphone jack និងថាមពលថ្មទំហំ 4000mAh និង USB Type-C ថែមទៀត៕

image

image