ព័ត៌មាន

តោះមកស្គាល់គ្រឿងផ្សំសំខាន់ៗក្នុងកាមេរ៉ា OPPO Reno ទាំងអស់គ្នា!

ជារៀងរាល់ឆ្នាំមានអតិថិជនយ៉ាងច្រើនលើសលុបដែលមានក្តីរំពឹងទុកលើដំណើរការវិវឌ្ឍននៃទូរស័ព្ទដៃរបស់ពួកគេពីក្រុមហ៊ុនផលិតទូរស័ព្ទ ដោយមិនត្រឹមតែជាកម្មវិធីតម្លើងថ្មីៗដែលអាចជួយដល់ការប្រើប្រាស់របស៉ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាទូរស័ព្ទដែលអាចធ្វើឲ្យអារម្មណ៍របស់ពួកគេ មានភាពរីករាយ (Enjoyable) គ្មានដែនកំណត់ថែមទៀតផង!  ចំណែកនៅលើវិស័យថតរូបវិញក៏ជាចំណែកមួយដ៏សំខាន់ដែរ ដែលធ្វើឲ្យពួកគេ គិតថាពួកគេពិតចូលនិងស្រលាញ់ទូរស័ព្ទនោះខ្លាំង ដែលមានកម្មវិធីភ្ជាប់ជាមួយនឹងកាមេរ៉ាទៀត គឺកាន់តែប្រសើរសម្រាប់ពួកគេ។

ស្មាតហ្វូន Reno Series គឺជាប្រភេទទូរស័ព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO ដោយវាបានចូលខ្លួនមកដោះស្រាយនូវបញ្ហាជាច្រើនដែលធ្លាប់ជាចំងល់ ជាការចោទសួរ ពីសំណាក់អតិថិជនរបស់ពួកគេ ប៉ុន្តែវត្តមានរបស់ Reno Series ទាំងផ្នែកខាងមុខ ផ្នែកចំហៀង និង ផ្នែកខាងក្រោយ! គឺបានដោះស្រាយម៉ាស្អាតតែម្តង ដោយវាគ្មានចន្លោះឆកលើអេក្រង់ខាងមុខ ងាយស្រួលចាប់កាន់ក្នុងដៃគ្រប់ជ្រុងមិនធំពេក មិនតូចពេក និង ពណ៌ផ្នែកខាងក្រោយកាលីបបែប High Show ជាមួយនឹង Ocean Green និង Jet Black បែប 3D Gradient ដ៏ល្អឥតខ្ជោះ និង កំពុងពេញនិយម។

ក្រៅពីនោះមានចំណុចពិសេសជាច្រើនដែល Reno Series នៅតែអាចឈរនៅលើចំណាត់ថ្នាក់ល្អមួយក្នុងទីផ្សារទូរស័ព្ទបាន ដោយវាបានបំពាក់នូវកាមេរ៉ាក្រោយភ្លោះ 48MP+8MP+13MP បច្ចេកវិទ្យា 10X Hybrid Zoom (ដែលមានបង្កប់កាមេរ៉ា 60X Digital Zoom) កាមេរ៉ាផុសចេញចូលបែបព្រុយត្រីឆ្លាមទំហំ 16MP។  ហើយអីឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះនៅតែបន្តផ្តល់នូវកម្មវិធីថ្មីៗដើម្បីពង្រឹងសមត្ថភាពកាមេរ៉ាថតរូបរបស់ពួកគេបន្ថែមទៀត ដូចជាមុខងារAR សម្រាប់ចាក់បំពេញរូបភាព ដែលវាមាន Software ស្រដៀងគ្នានឹងកម្មវិធីកាត់តរូបភាពដ៏មានប្រសិទ្ធភាពដូច្នោះដែរ រួមបញ្ចូលគ្នាជាមួយនឹងមុខងារ AI ដែលវាចូលខ្លួនជាមួយនឹងលោកអ្នកចាប់តាំងពីលោកអ្នកចាប់កាន់ទូរស័ព្ទថត រហូតដល់ពេលដែលលោកអ្នកទទួលបានរូបថតមក គឺវានៅជាប់ជានិច្ច! វាជាមុខងារដ៏ទាន់សម័យដែលជួយកែផ្ទៃមុខរបស់មនុស្សដែលស្រអាប់ ស្លេកស្លាំងឲ្យមកកាន់តែម៉ត់រលោងបែបធម្មជាតិ Digital តែម្តង, មុខងារ HDR និង multi-frame noise ដែលអាចជួយកាត់បន្ថយសំលេងរំខានជាច្រើនដើម្បីផ្តល់នូវរូបភាពភ្លឺច្បាស់ រហ័ស និងត្រជាក់ភ្នែក។

នៅលើទូរស័ព្ទដៃ OPPO Reno Series  គឺត្រូវបានគេដឹងថាបង្កើតចេញមកដើម្បីបង្ហាញនូវគំនិតច្នៃប្រឌិតរបស់អ្នកជំនាញ ក្នុងការដោះស្រាយបញ្ហាជាច្រើនដែលធ្លាប់មាននៅលើម៉ូឌែលមុនៗ ព្រោះវាអនុញ្ញាតឲ្យលោកអ្នកអាចទទួលយកនូវបទពិសោធន៍បានយ៉ាងច្រើនពីការប្រើប្រាស់កាមេរ៉ាថតរូបកាន់ បានតែងាយស្រួលជាងមុនស្ទើរតែមិនគួរឲ្យជឿទាំងការថតរូបនៅទីតាំងដែលមានពន្លឺខ្សោយ ទាំងការថតរូបបែប Portrait ការថតរូបជាក្រុម ការថតរូបទេសភាពជាដើម ដូចគេនិយាយមែន OPPO Reno លើសពីអ្វីដែលអ្នកមើលឃើញ

image

image

image

image

image