ព័ត៌មាន

បែកធ្លាយអេក្រង់របស់ Huawei Mate 30 ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Face Recognition ថ្មី

ស្មាតហ្វូន Huawei Mate 30 Pro នឹងបង្ហាញខ្លួនជាមួយនឹងការឌីស្សាញរូបរាងថ្មី កម្លាំងម៉ាស៊ីនខ្លាំង និងកាមេរ៉ាកាន់តែអស្ចារ្យ ហើយពេលនេះវាក៏មានការបែកធ្លាយអំពីស្មាតហ្វូន Mate 30 ជាបន្តទៀតផងដែរ។ នៅក្នុងរូបភាពដែលទម្លាយចេញពី Weibo អោយដឹងថា ស្មាតហ្វូន Huawei Mate 30 នឹងមាន Notch តូចជាង Mate 30 Pro ហើយសម្រាប់ Notch នេះអាចមានផ្ទុកនូវកាមេរ៉ាចំនួន ២ គ្រាប់សម្រាប់ទ្រទ្រង់នូវបច្ចេកវិទ្យា Face Recognition ថ្មីផងដែរ។

រូបភាពនេះមានការបង្ហាញថា សម្រាប់អេក្រង់របស់ស្មាតហ្វូននេះគឺមានគែមស្តើងមែនទែន ហើយសម្រាប់ផ្ទៃអេក្រង់របស់ស្មាតហ្វូននេះគឺមានអេក្រង់ FLAT ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។

នៅក្នុងការប្រកាសបង្ហាញពីឆ្នាំមុននេះ ស្មាតហ្វូន Huawei Mate 20 ភ្ជាប់ជាមួយនឹងអេក្រង់ waterdrop notch display ខណៈពេលដែលស្មាតហ្វូន Mate 30 នឹងនាំមកនូវកាមេរ៉ាកាន់តែប្រសើរ និងកាមេរ៉ាដែលមានសុវត្ថិភាពខ្ពស់ថែមទៀត៕

image

image