ព័ត៌មាន

តើ Smart Phone កំពូលណាខ្លះដែលបំពាក់នូវ​ Snapdragon 855 របស់ Qualcomm?

តើលោកអ្នកយល់ឃើញយ៉ាងដូម្តេចដែរនៅពេលដែល RAM ទូរស័ព្ទមានទំហំធំតែម្យ៉ាង! ហើយវាពិតជាធ្វើអោយទូរស័ព្ទរបស់លោកអ្នកដើរលឿន និងអាចមានសមត្ថភាពលេងហ្គេមធំៗបានដោយរលូនមែនឬទេ? នេះគឺជាអ្វីដែលមនុស្សភាគច្រើនតែងតែយល់ច្រលំលើកត្តានេះ ប៉ុន្តែវាក៏ត្រឹមត្រូវមួយចំណែកដែរ។ ការជ្រើសរើសទូរស័ព្ទមួយគ្រឿងសម្រាប់អ្នកដែលផ្តោតសំខាន់លើការប្រើប្រាស់កម្មវិធីធំៗ និងលេងហ្គេម Online ដើម្បីកំសាន្តអារម្មណ៍ ពួកគេច្បាស់ណាស់ដែលតែងតែទាមទារ និងផ្តោតសំខាន់លើកម្លាំងម៉ាស៊ីនកាន់តែខ្លាំង ដោយតម្រូវអោយការចំណាយថវិកានឹងមានការកើនឡើងកាន់តែខ្ពស់ដូចគ្នា!

ហើយចំនុចដែលលោកអ្នកគួរតែយកចិត្តទុកដាក់ រួមមានដូចជា៖ CPU, RAM, ROM, … ហើយចំនុចទាំងអស់នេះគឺវាមានលក្ខណៈពិសេសខុសៗគ្នាផងដែរ។ រហូតមកដល់ពេលនេះមានប្រភេទទូរស័ព្ទដៃកំពូលៗជាច្រើនបានបង្ហាញវត្តមានរបស់ពួកគេតាមរយៈការស្វែងរកដៃគូសហការដើម្បីជម្រុញទូរស័ព្ទរបស់ពួកគេកាន់តែខ្លាំង និងកាន់តែមានតម្លៃ! មកដល់ពេលនេះការបំពាក់ជាមួយនឹង Chipset Snapdragon 855 ដែលជាជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន Qualcomm គឺជាកត្តាដែលមនុស្សគ្រប់គ្នាបានយកចិត្តទុកដាក់នៅក្នុងឲ្យទូរស័ព្ទរបស់ពួកគេ ព្រោះវាគឺជាផលលាភគួបផ្សំធ្វើឲ្យទូរស័ព្ទរបស់ពួកគេកាន់មានតម្លៃថ្លៃខ្ពស់ និង ផ្តល់ភាពជឿជាក់ដល់អ្នកប្រើប្រាស់លើល្បឿនលឿនឈានមុខគេ ក្នុងនោះដែរទូរស័ព្ទកំពូលឆ្នាំ២០១៩ គឹ OPPO Reno 10X Hybrid Zoom (60X Digital Zoom) ដោយវាបានបំពាក់ Chipset Snapdragon 855 ដែលវាបានដើរតួនាទីយ៉ាងសំខាន់បំផុតទៅលើដំណើការលឿន វាមានល្បឿនលឿនជាងមុន 45% វាមាន AI Engine ជំនាន់ទីបួន និងអាចដំណើរការកាន់តែរលូន ការប្រើប្រាស់ទៅលើកម្មវិធីឬហ្គេមធំៗក៏គ្មានបញ្ហារាំងស្ទះអ្វីទាំងអស់សម្រាប់ស្មាតហ្វូនម៉ឌែលនេះ។

ក្នុង Chipset មួយមាន CPU, NPU.. ជាដើម ហើយពាក្យពេញរបស់ CPU គឺ Central Processing Unit ដែលមានន័យថា វាហាក់បីដូចជាខួរក្បាល ឬក៏បេះដូងរបស់ស្មាតហ្វូនដូច្នេះដែរ។ វាមិនខុសអ្វីពីមនុស្សដែលមានភាពវៃឆ្លាតខ្លាំង និងមនុស្សមិនសូវឆ្លាត ឬក៏អាចប្រៀបបានទៅនឹងកម្រិត IQ របស់មនុស្សទូទៅនោះទេ។ មនុស្សដែលមាន IQ ខ្ពស់តែងតែឆ្លាតជាង និងមានការគិតលឿនជាងមនុស្សធម្មតា។ ក្រៅពីនេះក៏មានស្មាតហ្វូនដទៃទៀតដែរ ដែលបានបំពាក់មកជាមួយនឹង Chipset Snapdragon 855 ដូចជា OPPO Reno 10x Zoom, One Plus 7Pro, Xiaomi, Redmi K20 Pro និង Samsung S10+ ជាដើម ដូច្នេះវាពិតជាស័ក្កសមខ្លាំងណាស់សម្រាប់តម្លៃរបស់ពួកគេ៕

image

image

image

image