ព័ត៌មាន

ក្រុមហ៊ុន SPRINT និង NOKIA ចាប់ផ្តើមដំណើរការបណ្តាញ 5G NETWORK ក្នុងទីក្រុងធំៗចំនួន ៥ នៅសហរដ្ឋអាមេរិក

ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំនៅក្នុងសហរដ្ឋអាមេរិកចាប់ផ្តើមដំណើរការនូវបណ្តាញ 5G Network ដែលធ្វើការតម្លើង និងផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Nokia ។ អតិថិជនរបស់ Sprint នឹងរីករាយជាមួយនឹងការប្រើប្រាស់នូវបណ្តាញ 5G network បាននៅក្នុងទីក្រុង LA, Washington DC, Phoenix និង New York ។

សម្រាប់ល្បឿននៃរលកសញ្ញា 5G នេះគឺពិតជាលឿនមែនទែន ហើយវាក៏នឹងមានការរីកចម្រើនទៅមុខជាបន្តទៀតផងដែរ។ សម្រាប់ល្បឿននៃការដោនឡូតវិញនោះគឺរហូតដល់ទៅ 200 Mbps ដែលលឿនជាង 4G ដល់ទៅ ៦ ដង។

វានៅមិនទាន់មានឧបករណ៍ច្រើននៅឡើយទេដែលអាចប្រើប្រាស់ជាមួយនឹងបណ្តាញ 5G នេះបាន។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung និង Huawei គឺស្ថិតនៅក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលប្រកាសបង្ហាញនូវស្មាតហ្វូន 5G របស់ពួកគេ។ ប្រតិបត្តិករជាច្រើននៅលើពិភពលោកនេះក៏កំពុងតែធ្វើការផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យា 5G នេះដែលគេព្យាករណ៍ថានឹងមានសន្ធុះកើនឡើងខ្លាំងនៅក្នុងឆ្នាំ ២០២០ ។ យើងក៏ប្រហែលជាឃើញវត្តមានរបស់ស្មាតហ្វូន 5G Nokia ដំបូងបំផុតរបស់ក្រុមហ៊ុននេះឆាប់ៗនេះផងដែរ៕

image

image