ព័ត៌មាន

កាសស្តាប់ NOKIA TRUE WIRELESS EARBUDS ដាក់លក់ជាផ្លូវការនៅក្នុងប្រទេសរុស្សី

បន្ទាប់ពីក្រុមហ៊ុន Nokia Mobile នៅក្នុងប្រទេសរុស្សីចាប់ផ្តើមទទួលនូវការ pre-orders សម្រាប់កាសស្តាប់ Nokia True Wireless Earbuds ដែលមានពណ៌ក្រហម និងពណ៌ទឹកប្រាក់កាលពីប៉ុន្មានសប្តាហ៍មុននេះរួចមក កាសស្តាប់នេះពេលនេះដាក់លក់ជាផ្លូវការហើយ។

True Wireless Earbuds (BH-705) នេះគឺជាកាសស្តាប់មួយដែលឈ្នះពានរង្វាន់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ពី iFDesignដោយសារតែវាមានការឌីស្សាញយ៉ាងស្រស់ស្អាតបំផុត។ កាសស្តាប់នេះដាក់លក់ដំបូងនៅក្នុងពណ៌ខ្មៅ ពេលនេះវាមានពណ៌ក្រហម និងពណ៌ទឹកប្រាក់។

នៅក្នុងប្រទេសរុស្សី កាសស្តាប់ Wireless Earbuds នេះអាចរកទិញបាននៅក្នុងតម្លៃ 9,990 rubles (€135, $149, INR 10,750) តាមរយៈ Webstore របស់ក្រុមហ៊ុន Nokia Mobile ៕

image

image