ព័ត៌មាន

ក្រុមហ៊ុន​ COUNTERPOINT៖ ការនាំចេញទូរស័ព្ទ Nokia គឺមានចំនួន ១៦.៨ លានគ្រឿងសម្រាប់ត្រីមាសទី ២ មានការកើនឡើងបើធៀបទៅនឹងត្រីមាសទី ១ ឆ្នាំ ២០៩

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research ទើបតែបញ្ចេញនូវតួរលេខថ្មីអំពីទីផ្សារស្មាតហ្វូនសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ។ សម្រាប់រូបភាពនេះក៏មានការបង្ហាញអំពីចំណែកទីផ្សារស្មាតហ្វូន និងព័ត៌មានលម្អិតរបស់ទីផ្សារទូរស័ព្ទ Feature Phone ផងដែរ។

នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន HMD Global នាំចេញស្មាតហ្វូនបានចំនួន ៤.៨ លានគ្រឿង និងទូរស័ព្ទ Feature Phones បានចំនួន ១២.០៤ លានគ្រឿង។បើធៀបជាមួយនឹងត្រីមាសទី ១ ឆ្នាំ ២០១៩ នេះ វាមានការកើនឡើង។

សម្រាប់ចំណែកទីផ្សារពិភពលោកនោះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD គឺមានចំណាត់ថ្នាក់លេខ ២ សម្រាប់ទីផ្សារ Feature Phones ដែលមានដល់ទៅ ១៤% ។ នៅក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុន HMD មានចំណាត់ថ្នាក់លេខ ៥ ដែលមានចំណែកទីផ្សារ 9% ហើយនៅតំបន់អាស៊ីគឺជាប់ចំណាត់ថ្នាក់លេខ ១​ ដែលមានចំណែកទីផ្សារ ២៥% ដូចទៅនឹងអ៊ឺរ៉ុបផងដែរ។

image

image

image

image