ព័ត៌មាន

Nokia ជាប់ចំណាត់ថ្នាក់លេខ 1 ទៅលើការអាប់ដេតសុវត្ថិភាព និង Software ចុងក្រោយបំផុតនៅលើស្មាតហ្វូន

តាមការបញ្ជាក់របស់ក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research ដែលមានចំណងជើងថា Software and Security Updates​ បញ្ជាក់ថា ស្មាតហ្វូនជិត 96% របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ដែលលក់ចាប់តាំងពីត្រីមាសទី ៣ ឆ្នាំ ២០១៨ នេះកំពុងតែដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Pie ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Google នោះ។

នៅក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលទាំង ១០ នោះ ស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ជិត 96% ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Pie និងទទួលបាននូវការអាប់ដេតជាប្រចាំថែមទៀត។ ក្រុមហ៊ុន​Samsung តាមពីក្រោយក្រុមហ៊ុន Nokia ដែលមានចំនួន 89% និងក្រុមហ៊ុន Xiaomi មានចំនួន 84%​ដែលធ្វើការអាប់ដេតស្មាតហ្វូនរបស់ខ្លួនទៅកាន់ Version ចុងក្រោយបំផុតរបស់ប្រព័ន្ធប្រតិបត្តិការ Android Pie នោះ។

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia គឺជាម៉ាកយីហោដែលលឿនជាងគេបំផុតនៅក្នុងចំណោមក្រុមហ៊ុនកំពូលរបស់ពិភពលោកដែលធ្វើការដំណើរការនូវកម្មវិធី Software Updates ចុងក្រោយបំផុតសម្រាប់ Android OS នៅលើស្មាតហ្វូន Nokia របស់ខ្លួន។

លោក Abhilash Kumar ដែលជាអ្នកស្រាវជ្រាវទីផ្សារនិយាយថា “ការអាប់ដេតទៅលើ Software ចុងក្រោយបំផុតគឺពិតជាសំខាន់ណាស់ចាប់ពីស្មាតហ្វូនថ្នាក់ទាប ថ្នាក់កណ្តាល និងប្រភេទប្រណិត Flagships នោះ។ ក្រុមហ៊ុន NOKIA គឺជាម៉ាកយីហោដែលនាំមុខគេទៅលើការអាប់ដេតបានលឿនបំផុត និងជាប្រចាំថែមទៀត។ វាពិតជាខុសប្លែកពីក្រុមហ៊ុនផ្សេងៗដែលធ្វើការអាប់ដេតទៅលើ Software របស់ពួកគេត្រឹមតែក្រោម ៦ ខែប៉ុណ្ណោះ។”

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ក៏ប្រកាសបង្ហាញអំពីផែនទីនៃការអាប់ដេតទៅកាន់ Android 10 របស់ខ្លួនផងដែរសម្រាប់ស្មាតហ្វូន Nokia នោះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ហ្វាំងឡង់នេះក៏មានគម្រោងក្នុងការអាប់ដេតទៅលើស្មាតហ្វូន Nokia របស់ខ្លួនទាំងអស់ក្នុងការអាប់ដេតទៅកាន់ Android 10 នៅត្រឹមត្រីមាសទី ២ ឆ្នាំ ២០២០ ខាងមុខនេះ។ វាពិតជាអស្ចារ្យមែនទែនសម្រាប់អ្នកប្រើប្រាស់ Nokia ដែលនឹងជឿជាក់ទៅលើការប្រើប្រាស់ម៉ាកយីហោនេះជានិច្ច៕

image

image

image

image

image