ព័ត៌មាន

Honor 20S បំពាក់នូវបន្ទះឈីប Kirin 810 ទទួលបានពិន្ទុ AI Benchmark ខ្ពស់ក្នុងការប្រើប្រាស់!

ចាប់តាំងពីការប្រកាសបង្ហាញវត្តមាននៃបន្ទះឈីប Huawei’s new 7nm Kirin 810 processor រួចមក ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការពង្រឹងទៅលើសមត្ថភាពនៃ AI របស់ខ្លួន និងឈរនៅលើចំណាត់ថ្នាក់នៃ AI Benchmark ថែមទៀត។ ស្មាតហ្វូន Honor 20S នេះភ្ជាប់ជាមួយនឹងបន្ទះឈីបថ្មីនេះ ហើយវាក៏ក្លាយជាអ្នកគ្រប់គ្រងទៅលើសមត្ថភាពនៃ AI ថែមទៀត។

តាមការបញ្ជាក់នៅក្នុងការធ្វើតេស្តនៅលើ AI-Benchmark នេះ ស្មាតហ្វូន Honor 20S ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើ AI-Benchmark ជាមួយនឹងពិន្ទុ 35130 AI-Score និងខ្ពសជាងស្មាតហ្វូន Honor 9X Pro ថែមទៀត។ សម្រាប់ស្មាតហ្វូន Honor 20S, Honor 9X Pro, Huawei Nova 5, Huawei Nova 5i Pro គឺជាស្មាតហ្វូនទាំង ៤ នៅលើបញ្ជីនេះ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Kirin 810 processor ។

ស្មាតហ្វូន Honor 20s មានអេក្រង់ 6.26-inch hole punch display ជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution (2340 x 1080) បន្ទះឈីប 7nm Kirin 810 processorជាមួយនឹងរ៉េមទំហំ 6/8GB RAM + 128/256GB ថែមទៀត។ ស្មាតហ្វូន Honor 20s ដំណើរការនូវ Magic UI 2.1.1 ផ្អែកនៅលើ Android 9 និងថាមពលថ្ម 3750mAh ហើយបញ្ចូលថាមពលថ្មជាមួយនឹង 20W fast charger ថែមទៀត។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ GPU Turbo 3.0 សម្រាប់បង្កើនល្បឿនទៅលើការលេងហ្គេមផងដែរ៕

image

image

image