ព័ត៌មាន

មូលដ្ឋានទិន្នន័យដែលមិនបានការពារបង្ហាញទិន្នន័យឯកជនរបស់អ្នកលេងល្បែងតាមអ៊ីនធឺណិតជាង ៤១ លាននាក់រួមទាំងប្រជាជនថៃ 3.3 លាននាក់

សង្ខេប៖មជ្ឈ ThaiCERT ព្រមានដល់អ្នកលេងហ្គេមអនឡាញថា ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេរងការសម្របសម្រួលដោយសារទិន្ន័យទាំងនោះមិនមានកិច្ចការពារ។​ទិន្ន័យរងការសម្របសម្រួលរួមមាន៖ឈ្មោះ លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត លេខកាត និងគណនីធនាគារ។

តើមានបញ្ហាអ្វី?

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ មជ្ឈ ThaiCERT, ETDA និងនាយកដ្ឋាននៃក្រសួង ឌីជីថលសេដ្ឋកិច្ចនិងសង្គមបញ្ជាក់ឱ្យដឹងថា ព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនថៃត្រូវគេឃើញនៅក្នុងប្រព័ន្ធទិន្នន័យបរទេសលើគេហទំព័រល្បែងស៊ីសង។ នៅពេលនោះមជ្ឈ ThaiCERT ពិនិត្យមើលមូលដ្ឋានទិន្នន័យដែលលេចធ្លាយ ហើយរកឃើញថា ទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលចំនួនច្រើនជាង ៤១លាននាក់ រួមទាំងពលរដ្ឋថៃចំនួន ៣,៣លាននាក់។

តើព័ត៌មានអ្វីដែលរងការសម្របសម្រួល?

ព័ត៌មានដែលរងការលាតត្រដាងរួមមានឈ្មោះ លេខទូរស័ព្ទ ថ្ងៃកំណើត លេខអត្តសញ្ញាណ​ ប័ណ្ណ និងលេខគណនីធនាគារ។ 

តើគេចាត់វិធានការអ្វីខ្លះ?

  1.  ThaiCERT ធ្វើការសម្របសម្រួលជាមួយភ្នាក់ងារអភិវឌ្ឍន៍ប្រតិបត្តិការអេឡិចត្រូនិចរបស់រដ្ឋាភិបាលដើម្បីធានាដល់ប្រព័ន្ធទិន្នន័យលេចធ្លាយ និងបញ្ឈប់ការចែកចាយព័ត៌មានដែលបង្ហាញទាំងនោះ។

  2. ពួកគេក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារថៃ និង TB-CERT (វិស័យធនាគារថៃ CERT) ដើម្បីកាត់បន្ថយហានិភ័យ និងការខូចខាតដែលអាចកើតឡើងពីការប៉ះពាល់ដល់ទិន្នន័យ។

image

image