ព័ត៌មាន

ការលក់ស្មាតហ្វូន Huawei Enjoy series គឺលើស ២០០ លានគ្រឿងហើយ!

នៅក្នុងព្រឹត្តិការណ៍នៃការប្រកាសបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី Huawei Enjoy 10 Plus នោះ លោក He Gang អគ្គនាយកផ្នែកផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសថា ស្មាតហ្វូន Enjoy series សម្រេចនូវគោលដៅថ្មីមួយទៀតទាក់ទងទៅនឹងការលក់របស់វាហើយ!

តាមការបញ្ជាក់របស់លោក Gang គិតនៅត្រឹមខែសីហា ឆ្នាំ ២០១៩ នេះ ស្មាតហ្វូនត្រកូល Huawei Enjoy series លក់បានច្រើនជាង ២០០ លានគ្រឿងនៅជុំវិញពិភពលោក។ គ្រាន់តែការនាំចេញស្មាតហ្វូន Huawei Enjoy 9 Plus គឺច្រើនជាង ១០ លានគ្រឿងទៅហើយ! វាពិតជាមិនធម្មតានោះទេ!

image