ព័ត៌មាន

ក្រុមហ៊ុន NOKIA, OMRON និង NTT DOCOMO នាំយកនូវបច្ចេកវិទ្យា 5G និង AI ដើម្បីគ្រប់គ្រងការត្រួតពិនិត្យការងារបុគ្គលិកក្នុងរោងចក្រ

ក្រុមហ៊ុន Nokia, OMRON និង DoCoMo ទម្លាយថាពួកគេចូលរួមសហការគ្នានៅក្នុងឧស្សាហកម្ម Industry 4.0 នៅក្នុងការពន្លឿនការងារនៅក្នុងរោងចក្រ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នឹងនាំយកនូវបច្ចេកវិទ្យា 5G technology របស់ខ្លួន ខណៈពេលដែលក្រុមហ៊ុន OMRON គឺផ្តល់នូវរ៉ូបូតស្វយ័ត Autonomous Mobile Robots របស់ខ្លួនសម្រាប់ប្រើប្រាស់ថែមទៀត។

ក្រុមហ៊ុន NTT នឹងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបណ្តាញ Network និងការដំណើរការនូវបច្ចេកវិទ្យា 5G ។ គោលដៅក្នុងការបង្កើតនូវស្ថេរភាពទៅលើការតភ្ជាប់រវាងឧបករណ៍ IoT ថែមទៀត។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia និង OMRON ក៏នឹងផ្តល់នូវភាពងាយស្រួលទៅលើខ្សែសង្វាក់នៃការផលិតដែលផ្អែកទៅលើ AMR នេះផងដែរ។ ការសាកល្បងទៅលើការតភ្ជាប់នៃបណ្តាញ 5G សម្រាប់ការបណ្តុះបណ្តាល Real-Time នេះទៅលើរ៉ូបូតដោយប្រើប្រាស់នូវបច្ចេកវិទ្យា AI/IoT ថែមទៀត។

ម៉ាស៊ីននេះគឺមានការគ្រប់គ្រងត្រួតពិនិត្យដោយកាមេរ៉ា និងប្រព័ន្ធ AI System ដែលធ្វើការវិភាគទៅលើចលនារបស់វានៅក្នុងរោងចក្រថែមទៀត។ ការងារនៅក្នុងរោងចក្រនឹងកាន់តែលឿនជាងមុនតាមរយៈបច្ចេកវិទ្យា 5G Network និងរ៉ូបូតស្វ័យប្រវត្តិនេះ ហើយក្រុមហ៊ុន Nokia នឹងជួយជ្រុមជ្រែងអោយរឿងនេះក្លាយជាការពិត៕

image

image