ព័ត៌មាន

NOKIA 2720 FLIP និង NOKIA 800 TOUGH ដាក់អោយធ្វើការ Pre-order នៅក្នុងប្រទេសហ្វាំងឡង់

ក្រុមហ៊ុន Verkkokauppa របស់ប្រទេសហ្វាំងឡង់ពេលនេះក៏ដាក់ទូរស័ព្ទស៊េរីថ្មិ Nokia 2720 Flip និង Nokia 800 Tough នៅលើហាងអនឡាញរបស់ខ្លួនហើយ។ Nokia 2720 Flip ដាក់អោយធ្វើការ Pre-order ហើយជាមួយនឹងពណ៌ខ្មៅ និងពណ៌ប្រផេះ។

សម្រាប់កាលបរិច្ឆេទនៃការដឹកជញ្ជូននៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវាប្រហែលជាមានរយៈពេលត្រឹមតែ ៤ សប្តាហ៍ប៉ុណ្ណោះ។ Nokia 800 Tough គឺជាទូរស័ព្ទម៉ូឌែលថ្មីដែលគួរអោយចាប់អារម្មណ៍ ហើយវាពិតជារឹងមាំមែនទែនក្នុងការប្រើប្រាស់។ យ៉ាងណាមិញ ការដឹកជញ្ជូនទូរស័ព្ទនេះគឺនៅមិនទាន់ដឹងនៅឡើយទេ៕

image

image