ព័ត៌មាន

Samsung PlayGalaxy Link ឆាប់ៗនេះនឹងបង្ហាញខ្លួននៅប្រទេសជាច្រើនលើពិភពលោក

កម្មវិធី PlayGalaxy Link app របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដំណើរការហើយនៅក្នុងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ កម្មវិធី PlayGalaxy Link ប្រកាសបង្ហាញខ្លួនដំបូងបំផុតនៅលើស្មាតហ្វូន Galaxy Note 10 series ពិសេសឆាប់ៗនេះ កម្មវិធីនេះនឹងអាចដំណើរការនៅលើស្មាតហ្វូនជាច្រើនទៀតម៉ូឌែល Galaxy របស់ក្រុមហ៊ុន Samsung ឆាប់ៗនេះផងដែរ។

កម្មវិធី Samsung’s PlayGalaxy Link application អាចធ្វើការដោនឡូត និងតម្លើងនៅទីផ្សារក្រៅប្រទេសពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថែមទៀត។ កម្មវិធីនេះគឺផ្តោតទៅលើបច្ចេកវិទ្យា streaming technology របស់ក្រុមហ៊ុន Parsec ។ កម្មវិធីនេះអាចប្រើប្រាស់បាននៅលើស្មាតហ្វូន Galaxy Note 10 series ហើយវាអាចធ្វើការ Stream Games ទាំង WiFi និង Mobile Data ៕

image

image