ព័ត៌មាន

Galaxy M30s នឹងដាក់លក់ឆាប់ៗនេះនៅអ៊ឺរ៉ុបបន្ទាប់ពីប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ត្រូវគេរាយការណ៍នឹងនាំយកនូវស្មាតហ្វូន Galaxy M30s សម្រាប់ប្រទេសជាច្រើននៅអ៊ឺរ៉ុបរូមមានប្រទេសប៊ែលហ្សិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងចក្រភពអង់គ្លេស។ ស្មាតហ្វូននេះគឺមានលេខកូដ SM-M307FN ហើយវាក៏បង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសឥណ្ឌាឆាប់ៗនេះ។

វានៅមិនទាន់ច្បាស់នៅឡើយទេនៅពេលណាដែលស្មាតហ្វូន Galaxy M30s នឹងបង្ហាញខ្លួននៅក្នុងទីផ្សារអ៊ឺរ៉ុបនៅពេលណានោះទេ ប៉ុន្តែស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខនេះ។ ស្មាតហ្វូន Galaxy M30s នេះគឺមានលក្ខណៈសម្បត្តិមិនសូវខុសប្លែកពីស្មាតហ្វូន Galaxy M30 នោះទេ។

ស្មាតហ្វូននេះនឹងមានបន្ទះឈីប Exynos 9611 chipset ហើយវានឹងមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ និងថាមពលថ្មទំហំ 6,000mAh ថែមទៀត៕

image

image