ព័ត៌មាន

Huawei Mate 30 RS នឹងបង្ហាញខ្លួនជាមួយនឹងកាមេរ៉ា ៤ គ្រាប់រួមជាមួយអេក្រង់ថ្មី

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែធ្វើការចែករំលែកនូវរូបភាព Teaser ថ្មីរបស់ស្មាតហ្វូន Porsche Design Huawei Mate 30 RS ហើយនៅថ្ងៃនេះ យើងក៏បានឃើញនូវរូបភាពបែកធ្លាយរូបភាព Renders ថ្មីដែលមានការទម្លាយនូវការឌីស្សាញទាំងស្រុងរបស់ស្មាតហ្វូនស៊េរីថ្មីនេះ។ រូបភាព Render នេះគឺមានការទម្លាយចេញពី Evleaks ដែលមានការបង្ហាញអំពីស្មាតហ្វូន Huawei Mate 30 RS ដែលមានអេក្រង់គែមកោង ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វុននេះគឺមានកាមេរ៉ា 4 គ្រាប់ជាមួយនឹងភ្លើង LED Flash ។

សម្រាបការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Huawei Mate 20 RS ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះដែលមានពណ៌ខ្មៅ និងពណ៌ក្រហម ហើយវាមានពាក្យថា Leica, Porsche Design និង Huawei នៅកណ្តាលតែម្តង។ សម្រាប់ផ្នែកបាតខាងក្រោមរបស់ស្មាតហ្វូននេះ វាមានរន្ធ Speaker, USB Type-C រន្ធ Mic និងរន្ធដោតស៊ីមកាត។

ការបែកធ្លាយនេះមានការទម្លាយថា ការឌីស្សាញនេះគឺជាអ្វីដែលយើងបានដឹងហើយ។ ស្មាតហ្វូន uawei Mate 30 នេះនឹងមានការបង្កើនទៅលើទំហំរ៉េម និងម៉េមូរីក្នុងម៉ាស៊ីន ហើយតម្លៃរបស់វានឹងប្រកាសបង្ហាញនៅថ្ងៃទី ១៩ ខែកញ្ញាខាងមុខនេះនៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ខាងមុខនេះ៕

image

image