ព័ត៌មាន

ក្រុមហ៊ុន MEGAFON ធ្វើការតេស្តទៅលើ 5G Network របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ដែលពិតជាលឿនមែនទែនក្នុងការប្រើប្រាស់

ក្រុមហ៊ុន Megafoneru ធ្វើការតេស្តទៅលើបណ្តាញ 5G network របស់ខ្លួននៅក្នុងប្រទេសរុស្សីដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia គឺជាអ្នកសាងសង់នោះ។ នៅក្នុងការតេស្តទៅលើការខលជាសំលេង និងវីដេអូ សម្រាប់ការទាញយក Files និងការបញ្ចូនទិន្នន័យ និងការតេស្តទៅលើ Packet Connections ថែមទៀត។

នៅក្នុងការបង្ហោះនៅលើគណនី Nokia Twitter អ្នកអាចមើលឃើញទៅលើការធ្វើតេស្តរបស់ MegaFonRU នៅលើស្មាតហ្វូន iPhone 14 Extra Max និងស្មាតហ្វូន Xperia ចុងក្រោយបំផុតថែមទៀត។ ពួកគេធ្វើការតេស្តទៅលើ 5G Hub ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android និងបន្ទះឈីប 5G Chipset របស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ។

សម្រាប់ល្បឿនរបស់ក្រុមហ៊ុន MegaFon ដែលសម្រេចបានគឺមានល្បឿន 2.43 Gbps ដែលមានន័យថាវាមានល្បឿនស្មើរនឹង 303 MB ក្នុងមួយវិនាទី វាពិតជាអស្ចារ្យមែនទែន។ សម្រាប់ការតេស្តនេះគឺមានល្បឿនអស្ចារ្យមែនទែនសម្រាប់បច្ចេកវិទ្យា 5G នេះ៕

image

image