ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា BEST BUY ចាប់ផ្តើមលក់ស្មាតហ្វូន NOKIA 7.2 នៅក្នុងទីផ្សារអាមេរិកអាមេរិកហើយ

សម្រាប់ទីផ្សាររបស់សហរដ្ឋអាមេរិកគឺភាគច្រើនត្រូវបានជម្រុញដោយប្រតិបត្តិករជាច្រើន ហើយវត្តមានរបស់ស្មាតហ្វូន Nokia ជាច្រើនម៉ូឌែលក៏បង្ហាញខ្លួននៅលើហាងលក់ជាច្រើនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Best Buy គឺធ្វើការចុះបញ្ជីស្មាតហ្វូន Nokia 7.2 នៅលើហាងលក់របស់ខ្លួនផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា Best Buy នឹងដាក់លក់ស្មាតហ្វូន Nokia 7.2 នេះដែលមានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ ស្មាតហ្វូននេះដែលបង្ហាញខ្លននៅលើទីផ្សាររបស់អាមេរិកនេះគឺមានលេខម៉ូឌែល TA-1178 ហើយវាដាក់លក់នៅក្នុងតម្លៃ $349.99 ។

ស្មាតហ្វូន Nokia ស៊េរីថ្មីនេះមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយដែលមានទំហំ 48 MP ភ្ជាប់ជាមួយនឹង ZEISS lenses ថែមទៀត។ Best Buy នៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការលក់ស្មាតហ្វូននេះនៅពេលណានោះទេ ប៉ុន្តែវាប្រហែលជាបង្ហាញខ្លួននៅក្នុងទីផ្សារអាមេរិកនៅក្នុងអំឡុងខែតុលានេះ៕

image