ព័ត៌មាន

កម្មវិធី Galaxy Watch Active Camera Controller app អនុញ្ញាតអោយអ្នកអាចធ្វើការថតរូបភាព និងវីដេអូបាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែនិយាយអំពីកម្មវិធី Camera Controller app នៅពេលដែលខ្លួនប្រកាសបង្ហាញនូវនាឡិកាស៊េរីថ្មី Galaxy Watch Active 2 កាលពីខែមុននេះ។ កម្មវិធីនេះអនុញ្ញាតអោយអ្នកធ្វើការថតរូបភាព និងវីដេអូបានតាមរយៈនាឡិកានេះនៅពេលដែលបានភ្ជាប់ទៅកាន់ស្មាតហ្វូនរបស់អ្នករួចហើយនោះ។

ពេលនេះ នាឡិកា​ Galaxy Watch Active 2 នៅមិនទាន់បង្ហាញខ្លួននៅលើទីផ្សារនៅឡើយទេ ប៉ុន្តែមុខងារនេះគឺត្រូវប្រើប្រាស់នៅលើនាឡិកា Galaxy Watch Active ហើយ។ កម្មវិធី Camera Controller app នេះអាចធ្វើការដោនឡូតបាន ហើយអ្នកអាចតេស្តបាននៅលើនាឡិកា Galaxy Watch Active នេះ។ សម្រាប់ការថតរូបភាព និងវីដេអូជាមួយនឹងនាឡិកា Galaxy Watch Active នេនះគឺគ្រាន់តែទាញយកនូវកម្មវិធី Camera Controller app ចេញពី Galaxy Store តែប៉ុណ្ណោះ។

នៅពេលដែលអ្នកដំណើរការនូវកម្មវិធី Camera Controller app នេះ វាអាចជួយអ្នកចាប់ផ្តើមក្នុងការថតវីដេអូបានថែមទៀត។ ពេលនេះ កម្មវិធីនេះអាចដំណើរការបាននៅលើតែនាឡិកា Galaxy Watch Active និង Galaxy Watch Active 2 តែប៉ុណ្ណោះ។ នាឡិកានេះអាចប្រើប្រាស់បានជាមួយនឹងស្មាតហ្វូន Galaxy S10, Galaxy Note 10 Series និង Galaxy Fold ៕

image

image