ព័ត៌មាន

Galaxy A70s នឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងប្រទេសឥណ្ឌា

ស្មាតហ្វូនស៊េរីថ្មី Galaxy A70s (SM-A707F) របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ពេលនេះបង្ហាញខ្លួននៅលើទំព័រគេហទំព័រមួយរបស់ Samsung នៅក្នុងប្រទេសឥណ្ឌា។​វាមិនទាន់មានព័ត៌មានអ្វីដែលទម្លាយអំពីស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តែស្មាតហ្វូន Galaxy A70s នេះក៏ប្រទះឃើញនៅលើ Geekbench ដែលមានភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 675 chipset, 6GB RAM និង Android Pie ថែមទៀត។

ស្មាតហ្វូនស៊េរីថ្មី Galaxy A70s នេះនឹងមានភ្ជាប់ជាមួយនឹង One UI 1.5 និងមុខងារពិសេសៗជាច្រើនដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Note 10 ដូចជាមុខងារ Link to Windows និង Game Booster, Edge screen និង Edge lighting ថែមទៀត។ ស្មាតហ្វូន Galaxy A70s នឹងមានសមត្ថភាពខ្លាំងក្លាជាងស្មាតហ្វូន A50s នៅក្នុងត្រកូល Galaxy A (2019) series នេះ៕

image

image