ព័ត៌មាន

Huawei Mate 30 series នឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី ២៦ ខែកញ្ញាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសថា ខ្លួននឹងរៀបចំនូវព្រឹត្តិការណ៍មួយក្នុងការសម្ភោធន៍ស្មាតហ្វូន Mate 30 series នៅក្នុងទីក្រុងស៊ាងហៃ​ ប្រទេសចិននៅថ្ងៃទី ២៦ ខែកញ្ញាខាងមុខនេះ ហើយការលក់ស្មាតហ្វូននេះគឺសម្រាប់ប្រភេទជា (4G version) នៅថ្ងៃនោះតែម្តង ខណៈពេលដែលការលក់ Pre-sale ពេលនេះគឺចាប់ផ្តើមហើយនៅក្នុងប្រទេសចិន។

ស្មាតហ្វូន Huawei Mate 30 និង Mate 30 Pro ដំណើរការនូវបន្ទះឈីប Kirin 990 series processors សម្រាប់ប្រើប្រាស់ជាមួយនឹង 4G និង 5G ។ ស្មាតហ្វូន Huawei Mate 30 នេះមានអេក្រង់ទំហំ 6.62 display ខណៈពេលដែលស្មាតហ្វូន Mate 30 Pro គឺមានអេក្រង់ទំហំ 6.53-inch 88-degree horizon display ។

ស្មាតហ្វូន Mate 30 និង Mate 30 Pro នេះមានភ្ជាប់ជាមួយនឹងថាមពលថ្មដែលមានទំហំ 4200mAh និង 4500mAh ដែលអាចប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 40W Huawei SuperCharge និងទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មឥតខ្សែ 27W Wireless fast charging ផងដែរ។ ស្មាតហ្វូន Huawei Mate 30 ភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ ៣ គ្រាប់ ខណៈពេលដែលស្មាតហ្វូន Mate 30 Pro ភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ ៤ គ្រាប់៕

image

image