ព័ត៌មាន

ANDROID 10 ឆាប់ៗនេះនឹងដំណើរការនៅលើ Nokia 8.1

កាលពីឆ្នាំមុននេះ ស្មាតហ្វូន Nokia 7 Plus គឺជាម៉ូឌែលបានតេស្តទៅលើ Beta Version របស់ Android Pie ។ សម្រាប់ឆ្នាំនេះ ម៉ូឌែលធ្វើការតេស្តទៅលើ Android ជំនាន់ថ្មីនេះគឺជា Nokia 8.1 ។ សម្រាប់ Beta Test ពេលនេះគឺជិតចប់ហើយគឺចាប់តាំងពីពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile មានគម្រោងក្នុងការបញ្ចេញនូវ full version របស់ Android 10 សម្រាប់ស្មាតហ្វូននេះ។

ការអាប់ដេតនេះនៅមិនទាន់ដំណើរការនៅឡើយទេសម្រាប់ពិភពលោកនោះ ប៉ុន្តែវាអាចដំណើរការបានសម្រាប់ទីផ្សារមួយចំនួន។ ស្មាតហ្វូន Nokia 8.1 អាចនឹងដំណើរការនូវ Android 9 Pie ឬ អាប់ដេតទៅកាន់ Android 10 (V4.070 ឬ V5.070) ។ ក្រុមហ៊ុន Nokia Mobile បញ្ជាក់ថា សម្រាប់អ្នកប្រើប្រាស់នូវ Nokia 8.1 ដែលដំណើរការនូវ Build 3 អាចធ្វើការអាប់ដេតទៅកាន់ Build 5 បាន ហើយស្មាតហ្វូន​Nokia 8.1 គឺជាម៉ូឌែលដំបូងបំផុតដែលដំណើរការនូវ Android 10 នេះ៕

image