ព័ត៌មាន

ការដូរអេក្រង់របស់ស្មាតហ្វូនបត់បាន Galaxy Fold នឹងមានតម្លៃ $149

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បញ្ជាក់ជាផ្លូវការរួចហើយអំពីការដាក់លក់ស្មាតហ្វូន Galaxy Fold នៅក្នុងសហរដ្ឋអាមេរិកកាលពីម្សិលមិញនេះ។ អតិថិជនជាច្រើនអាចទិញស្មាតហ្វូនដែលអាចបត់បាននេះពីក្រុមហ៊ុន AT&T, Best Buy និង Samsung Experience Store ចាប់ពីថ្ងៃទី ២៧ ខែកញ្ញាខាងមុខនេះ។

ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងការណែនាំជាច្រើនដែលអតិថិជនអាចធ្វើការអានបាននៅលើប្រអប់របស់ស្មាតហ្វូននេះ។ ក្រុមហ៊ុន Samsung ក៏ផ្តល់ជូននូវអតិថិជនសម្រាប់ការផ្លាស់ប្តូរអេក្រង់ម្តងដោយឥតគិតថ្លៃដែលមានតម្លៃដល់ទៅ $149 ហើយនេះគឺជាផ្នែកមួយនៃសេវាកម្ម Galaxy Fold Premier Service ។

ការផ្តល់ជូននេះគឺសម្រាប់តែអតិថិជនដែលបានទិញស្មាតហ្វូន Galaxy Fold នេះនៅមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ នេះ។ ក្រុមហ៊ុន​ Samsung លក់ស្មាតហ្វូន Galaxy Fold នេះនៅក្នុងតម្លៃ $1,980 នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក៕

image

image