ព័ត៌មាន

ហេគឃ័រដែលពាក់ព័ន្ធទៅនឹងការបែកធ្លាយទិន្នន័យរបស់បាល់ទាត់អ៊ឺរ៉ុបប្រឈមមុខទៅនឹងការចោទប្រកាន់ជាង ១០០ ករណី

ការលេចធ្លាយទិន្នន័យរួមមានព័ត៌មានដូចជាកិច្ចសន្យាអ្នកលេង ឯកសារហិរញ្ញវត្ថុក្រុម និងអ៊ីមែលសម្ងាត់របស់ក្រុម Europian Clubs។ មេធាវីរបស់ Pinto កំពុងបង្ហាញកូនក្តីរបស់ពួកគេក្នុងនាមជាអ្នកផ្សព្វផ្សាយព័ត៌មានអឺរ៉ុបដ៏សំខាន់។ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋអាជ្ញាព័រទុយហ្គាល់ចោទប្រកាន់លោក Rui Pinto អាយុ៣០ ឆ្នាំពីបទចោទប្រកាន់ចំនួន ១៥៤ ករណីទាក់ទងនឹងការផ្សព្វផ្សាយឯកសារផ្ទៃក្នុងដែលធ្វើឱ្យអាម៉ាស់ដល់កំពូលក្លឹបអឺរ៉ុប និងមន្ត្រីបាល់ទាត់។ ពុំទាន់មានកាលបរិច្ឆេទជំនុំជម្រះក្តីទេប៉ុន្តែគាត់ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលយូរ។

អ្វីដែលគេលាតត្រដាង៖ នៅថ្ងៃព្រហស្បតិ៍ សេចក្តីថ្លែងការណ៍មួយពីការិយាល័យអគ្គព្រះរាជអាជ្ញានិយាយថា លោក Rui Pinto រងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មដែលមានពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មានសម្ងាត់អំពីការដោះដូរហិរញ្ញវត្ថុរបស់ក្លឹប។

ការចោទប្រកាន់រួមមានការចូលប្រើទិន្នន័យដោយខុសច្បាប់​ និងការប៉ុនប៉ងជំរិតទារប្រាក់។ព្រះរាជអាជ្ញានិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនជាប់ចោទបានប្រើប្រាស់កម្មវិធីកុំព្យូទ័រ និងឧបករណ៍ឌីជីថលផ្សេងៗដើម្បីចូលប្រព័ន្ធកុំព្យូទ័រ ឬប្រអប់អ៊ីម៉ែលដោយគ្មានការអនុញ្ញាត និងដកហូតមាតិកាចេញពីវា”។ សេចក្តីថ្លែងការណ៍និយាយថា គេហទំព័របាល់ទាត់ផ្សព្វផ្សាយព័ត៌មានសម្ងាត់អំពីកិច្ចសន្យារបស់កីឡាករ និងគ្រូបង្វឹកនិងតម្លៃផ្ទៃរក្នុងចំណោមព័ត៌មានអ្វីៗផ្សេងទៀត។

មេធាវីរបស់ Pinto កំពុងបង្ហាញកូនក្តីរបស់ពួកគេក្នុងនាមជាអ្នកផ្សព្វផ្សាយព័ត៌មានអឺរ៉ុបដ៏សំខាន់។ដើមហេតុ៖អ្នកហេគកុំព្យូទ័រត្រូវគេចាប់ខ្លួននៅថ្ងៃទី១៦ ខែមករានៅប្រទេសហុងហ្គ្រីហើយត្រូវគេឃុំខ្លួននៅប្រទេសព័រទុយហ្កាល់ចាប់តាំងពីថ្ងៃទី២១ ខែមីនា។ គេហទំព័របាល់ទាត់ចាប់ផ្តើមលេចធ្លាយព័ត៌មាននៅឆ្នាំ២០១៥ ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ឺរ៉ុបចាប់ផ្តើមបោះពុម្ពផ្សាយឯកសារថាគេហទំព័រនោះផ្សព្វផ្សាយព័ត៌មានទាំងនោះធ្វើឱ្យមានរឿងអាស្រូវជាច្រើន។

image

image