ព័ត៌មាន

ស្មាតហ្វូន Honor 9X 8GB RAM version ដាក់លក់ហើយនៅក្នុងប្រទេសចិន

ស្មាតហ្វូនស៊េរីថ្មី Honor 9X​ ដែលបង្ហាញខ្លួននេះគឺមានទំហំ 4GB និង 6GB RAM ហើយក្រុមហ៊ុនក៏បញ្ជាក់ជាផ្លូវការថា ស្មាតហ្វូននេះក៏នឹងមានប្រភេទ 8GB RAM version ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Honor នេះនិយាយថា ស្មាតហ្វូនស៊េរីថ្មី Honor 9X 8GB RAM + 128GB version នឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី ១ ខែតុលានេះជាមួយនឹងពណ៌ Holographic Icelandic White ថ្មីដ៏ស្រស់ស្អាត។

បើនិយាយអំពីលក្ខណៈសម្បត្តិវិញនោះ ស្មាតហ្វូន Honor 9X នេះមានអេក្រង់ទំហំ 6.59-inch FHD+ Full-View display បន្ទះឈីប 7nm Kirin 810 processor ។ ស្មាតហ្វុននេះមានថាមពលថ្មទំហំ 4000mAh និងដំណើរការនូវ EMUI 9.1.1 ដែលផ្អែកនៅលើ Android 9 Pie ។

ស្មាតហ្វូ​ន Honor 9X នេះមានភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះដែលមានទំហំ 48MP + 2MP និងកាមេរ៉ាខាងមុខផុសឡើងទំហំ 16MP ។ សម្រាប់ប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់ស្មាតហ្វូននេះគឺស្ថិតនៅលើ Power Button ដែលនៅគែមរបស់ស្មាតហ្វូននេះតែម្តង៕

image

image