ព័ត៌មាន

ក្រុមហ៊ុន NOKIA ប្តឹងក្រុមហ៊ុន Lenovo ដោយសារតែការរំលោភទៅលើប៉ាតង់វីដេអូ Codec

យោងទៅតាមការបញ្ជាក់របស់ BloomberLaw បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ដោយចោទប្រកាន់ថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះប្រើប្រាស់នូវប៉ាតង់វីដេអូ Video Codec របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ចំនួន ២០ ដែលស្ថិតនៅក្នុង “International Telecommunications Union’s H.264 Advanced Video Coding standard” ដោយមិនបានបង់ថ្លៃប្រើប្រាស់ទៅលើអាជ្ញាបណ្ណនេះ។

នៅក្នុងពាក្យបណ្តឹងនេះគឺបានដាក់ស្នើរទៅកាន់ Eastern District នៅភាពខាងជើងនៃរដ្ឋ Carolina ។ តាមការបញ្ជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia អោយដឹងថា ក្រុមហ៊ុន Lenovo គឺប្រព្រឹត្តិនូវរឿងខុសច្បាប់ក្នុងការប្រើប្រាស់នូវប៉ាតង់ជាច្រើនរបស់ក្រុមហ៊ុន Nokia នៅលើថេប្លេត និងកុំព្យូទ័ររបស់ខ្លួន ហើយក្រុមហ៊ុន Nokia ត្រូវតែការពារទៅលើកម្មសិទ្ធិបញ្ញារបស់ខ្លួន។

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia គឺមានកំណត់ត្រាល្អជាមួយនឹងការអនុវត្តន៍នូវការរក្សានូវកម្មសិទ្ធិបញ្ហានេះ ដូចនេះ វាពិតជារឿងដែលគួរអោយចាប់អារម្មណ៍ផងដែរនៅក្នុងការដឹងថាតើជម្លោះប៉ាតង់នៃក្រុមហ៊ុនទាំងពីរនេះនឹងទៅជាយ៉ាងណានោះ៕

image

image