ព័ត៌មាន

ការអាប់ដេត EMUI 10 beta កំពុងតែដំណើរការនៅលើ Mate 20 series និង Nova 5T នៅក្នុងប្រទេសហ្វីលីពីន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ធ្វើការបញ្ចេញនូវការអាប់ដេត EMUI 10 beta រួចហើយនៅលើស្មាតហ្វូន​ Huawei Mate 20 series នៅក្នុងប្រទេសចិន។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការចាប់ផ្តើមចុះឈ្មោះទៅលើ Beta Program សម្រាប់ប្រទេសផ្សេងជាច្រើនទៀតផងដែរ។

ពេលនេះ អ្នកប្រើប្រាស់ស្មាតហ្វូននៅក្នុងប្រទេសហ្វីលពីនពិតជារីករាយហើយជាមួយនឹងដំណឹងនេះ។ ក្រុមហ៊ុនប្ចេកវិទ្យា Huawei កំពុងតែនាំយកនូវ EMUI 10 beta program មកកាន់ប្រទេសនេះសម្រាប់អ្នកប្រើប្រាស់នៅលើស្មាតហ្វូន Mate 20 series និង Nova 5T ។

នេះគឺជាស្មាតហ្វូនដែលអាចអាប់ដេតបាន៖

  • Huawei Mate 20

  • Huawei Mate 20 Pro

  • Huawei Mate 20 RS Porsche Design

  • Huawei Mate 20 X(4G)

  • Huawei Nova 5T

image

image