ព័ត៌មាន

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រា្តលីទាមទារអោយ Facebook ផ្តល់នូវ Backdoor ក្នុងការចូលទៅកាន់ WhatsApp & encrypted messengers

អគ្គរដ្ឋទូតអាមេរិកលោក William Barr និងមន្រ្តីលោកខាងលិចដទៃទៀតកំពុងអំពាវនាវដល់ហ្វេសប៊ុកដើម្បីផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរក្នុងការប្រើ backdoor ឆែកសារដែលបានអ៊ិន គ្រីប ដែលមានអ្នកប្រើប្រាស់ចំនួនរាប់រយលាននាក់នៅជុំវិញពិភពលោកប្រើប្រាស់ជារៀងរាល់ថ្ងៃ។ នៅក្នុងលិខិតចំហរទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក(លោក Mark Zuckerberg) លោក Barr និងសមភាគីអង់គ្លេស និងអូស្ត្រាលីអះអាងថា ផ្នែកច្បាប់តម្រូវឱ្យចូលដំណើរការកម្មវិធី ដោយស្នើសុំឱ្យក្រុមហ៊ុនប្រគល់កូនសោររបស់អ្នកប្រើប្រាស់សារឯកជន WhatsApp ប្រចាំថ្ងៃចំនួន ៣០០ លាននាក់ និងកូដលុកចូលគណនីហ្វេសបុកចំនួន ១,៥ពាន់លាននាក់ ជារៀងរាល់ថ្ងៃ។ លិខិតនោះចុះកាលបរិច្ឆេទនៅថ្ងៃសុក្រ ប៉ុន្តែច្បាប់ចម្លងជាមុនមានប្រភពកាសែតញូវយ៉កថែមស៍ជាអ្នកមើលឃើញ។

ទោះបីជាកម្មវិធីផ្ញើសារ WhatsApp គ្រប់គ្រងដោយហ្វេសប៊ុកត្រូវបានកិច្ចការពាររួចទៅហើយតាមរយៈការអ៊ិនគ្រីក៏ដោយ លិខិតបើកចំហ ស្នើសុំការចូលដំណើរការប្រអប់ទូរស័ព្ទ។ ក្រុមមន្រ្តីអះអាងពីការស្នើសុំនេះដោយផ្អែកលើមូលដ្ឋាននៃការប្រយុទ្ធប្រឆាំងនឹងអំពើរឧក្រិដ្ឋកម្ម និងអំពើភេរវកម្ម ប៉ុន្តែក្រុមអ្នកតស៊ូមតិឯកជនព្រមានថា វិធានការនេះអាចធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់សមត្ថភាពប្រាស្រ័យទាក់ទងជាលក្ខណៈឯកជនតាមអ៊ិនធឺរណេត និងប៉ះពាល់ដល់សក្តានុពលរបស់រាជរដ្ឋាភិបាល ដែលងាយរងអំពើរចារកម្ម។  ភ្នាក់ងារសន្ដិសុខជាតិ (NSA) អ្នកផ្សាយព័ត៌មានអេដវឺដស្នូដិន(ធ្លាប់ធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់លើកម្មវិធីឃ្លាំមើលដ៏ច្រើនរបស់ទីភ្នាក់ងារនេះក្នុងឆ្នាំ២០១៣) បានស្តីបន្ទោសដល់ពួកមន្រ្តីដោយលើកឡើងថា “វាអាចជាការបំពានយ៉ាងធំបំផុតមួយលើភាពឯកជនក្នុងប្រវត្តិសាស្ត្រ” ។

លិខិតចំហរគឺស្ថិតនៅឆ្ងាយពីចំណាត់ការដំបូងរបស់ក្រសួងយុត្តិធម៌អាមេរិកប្រឆាំងនឹងការអ៊ិនគ្រីប។ នៅក្នុងខែកក្កដា លោកអាជី បាអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យា ដូជជាក្រុមហ៊ុន WhatsApp សូមឱ្យផ្តល់សិទ្ធិដល់ការអនុវត្តន៍ច្បាប់ដើម្បីលុបបំបាត់ការការពារ និងផ្តល់សិទ្ធិដល់ការអនុវត្តច្បាប់ ក្រោយមកក៏មានការអធិប្បាយលើកឡើងភ្លាមៗពីនាយក FBI លោក Christopher Wray ដែលបាននិយាយថា លោកយល់ពីក្តីកង្វល់របស់លោក Barr ។ ការគិតស្រមៃរបស់ DOJ ជាមួយនឹងការចូលទៅកាន់ “ទ្វារខាងក្រោយ” គឺមានបំណងដើម្បី    អ៊ីនគ្រីបកម្មវិធីផ្ញើសាររដ្ឋបាលលោក Trump ។ អតីតនាយក FBI លោក James Comey ធ្វើការតស៊ូមតិជាច្រើនលើក ហើយថែមទាំងព្យាយាមបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Apple ទៅដោះសោទូរស័ព្ទ iPhone របស់ជនសង្ស័យភេរវករ San Bernardino ក្នុងឆ្នាំ ២០១៥ ប៉ុន្តែទីបំផុតបានបញ្ចប់ការបង់ប្រាក់ឱ្យក្រុមហ៊ុនអ៊ីស្រាអែលដើម្បីធ្វើដូចនេះជំនួសវិញ។

image