ព័ត៌មាន

កម្មវិធី WhatsApp នឹងឈប់ដំណើរការនៅលើ iPhone ជាច្រើនម៉ូឌែលដែលដំណើរការនូវ iOS 8 ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២០

អ្នកប្រើទូរស័ព្ទ iPhone ដែលមិនប្រើកំណែថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ ត្រូវតែផ្លាស់ប្តូរប្រើកំណែថ្មីភ្លាម ដោយសារមានហេតុផលមួយដើម្បីធ្វើដូច្នេះ។ បើកម្មវិធី WhatsApp បច្ចុប្បន្នកំពុងដំណើរការនៅលើឧបករណ៍ដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS 8 អ្នកអាចប្រើវាបានដល់ថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២០ ប៉ុណ្នោះ នេះបើយោងតាមក្រុមកំណែបច្ចុប្បន្នភាពកម្មវិធីផ្ញើសារបន្ទាន់។

ក្រុមការងារធ្វើបច្ចុប្បន្នភាពនិយាយថា “នៅលើប្រព័ន្ធប្រតិបត្តិការ iOS 8 អ្នកមិនអាចបង្កើតគណនីថ្មី ឬបញ្ចូនគណនីដែលមានស្រាប់ឡើងវិញបានទេ” ។  ដូច្នេះអ្នកប្រើប្រាស់ iPhone ត្រូវតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 9 ឬថ្មីជាងនេះដើម្បីអាចប្រើកម្មវិធី WhatsApp បាន ។ ក្រុមហ៊ុន WhatsApp និយាយថា “ដើម្បីអាចប្រើប្រាស់កម្មវិធីបាន យើងសូមណែនាំអ្នកឱ្យប្រើប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបង្អស់ដែលមានលើទូរស័ព្ទដៃរបស់អ្នក។​

ក្រុមហ៊ុនបន្ថែមថា “យើងមិនបានរឹតត្បិត ចំពោះការប្រើប្រាស់ឧបករណ៍ដោះកូដ  ឬសោរនោះទេ។ ប៉ុន្តែដោយសារតែការកែប្រែទាំងនេះអាចជះឥទ្ធិពលដល់មុខងាររបស់ឧបករណ៍អ្នកនោះ យើងមិនអាចផ្តល់ដំណើរការដល់ឧបករណ៍ដែលប្រើប្រព័ន្ធប្រតិបត្តិការចាស់របស់ iPhone បានទេ។ ក្រុមហ៊ុន WhatsApp និយាយថា អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ទី ២.៣.៧ និងចាស់ជាងនេះនឹងមិនអាចបង្កើតគណនីថ្មីបានទេហើយក៏មិនធ្វើការផ្ទៀងផ្ទាត់គណនីដែលមានស្រាប់មកប្រើវិញបានដែរ។ ទោះយ៉ាងណា ពួកគេអាចបន្តប្រើប្រាស់កម្មវិធី WhatsApp បានដល់ត្រឹមថ្ងៃទី១ ខែកុម្ភៈឆ្នាំ ២០២០ ៕

image