ព័ត៌មាន

មកទៀតហើយ OPPO ចាប់ដៃគូជាមួយ League of Legend កក្រើកសៃវៀន E Sports

មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ហាក់មានសន្ទុះគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោក រហូតទទួលបានចំណាត់ថ្នាក់ល្អជាសកល និង ឈរលើលេខរៀងទីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ (របាយការណ៍ Canalys ចុះផ្សាយខែសីហា ឆមាសទី2 ឆ្នាំ 2019)។ បច្ចុប្បន្ន OPPO បានខិតខំប្រឹងប្រែងសិក្សាស្វែងរកនូវរបកគំហើញថ្មីៗ និង កែច្នៃនូវផលិតផលថ្មីជូនដល់អ្នកប្រើប្រាស់របស់ពួកគេ និងពញាក់អារម្មណ៍អ្នកគាំទ្រស្ទើរតែមិនគួរឲ្យជឿ ជាកស្តែងដូចជាម៉ូឌែលកូនកាត់ថ្មី ដែលបានច្របាច់បញ្ចូលគ្នារវាង F Series  និង Reno Series រួចធ្វើការ upgrade ទាំង Hardware និង Software ដើម្បីបង្កើតនូវស្មាតហ្វូនស៊េរីថ្មីមួយគ្រឿង គឺ OPPO Reno 2F ដែលមានរូបរាងស្រដៀងគ្នាទៅនឹង Reno 2 ដែរ។

OPPO Reno 2 ជាកំពូលស្មាតហ្វូន ដែលកើតចេញពីកំណែរទម្រង់នៃ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនា បែបកាលីបលេចធ្លោជាងមុន ជាមួយនឹង អេក្រង់ AMOLED លាតពេញ ដែលការពារភ្នែក បំពាក់កាមេរ៉ាក្រោយបួន ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង OIS ថតវីដេអូ គ្មានរំញ័រស្ទើរតែស្មើ “0” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត ថតរូបបែបម៉ាក្រូ (ដែលអាច Focus ថតរូបជិតបាន មិនចាំបាច់ដើរថយក្រោយ) ថតរូបបែបទូលាយ ថតរូបZoom និង ថតរូបបែបសខ្មៅ។ ជាពិសេសលោកអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូនៃកាមេរ៉ា មុខក្រោយ (Video Bokeh)  ដែលមានផ្ទៃព្រាលៗ ឬ (Blur Background) និងកម្មវិធី Edit Video របស់​ OPPO Reno 2 មកស្រាប់តែម្តង ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនឹកស្មានមិនដល់គឺ OPPO ប្រកាសផ្តល់រង្វាន់ស្មាតហ្វូនកូនកាត់ OPPO Reno 2F ចំនួន 10គ្រឿងដល់អ្នកគាំទ្រណាដែលកក់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី OPPO Reno 2 និង​ OPPO Reno 2F ដោយមិនចាំបាច់ខ្វល់ពីតម្លៃ ក្នុងរយៈពេល 10ថ្ងៃគឺ ចាប់ពីថ្ងៃទី 07 ដល់ 16 តុលា 2019 នៅប្រទេសកម្ពុជា។ បើក្រឡេកមកមើលលើឆាកអន្តរជាតិឯណេះវិញ OPPO គឺជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេរបស់ពិភពលោក ដែលបានចាប់ដៃគូរ ជាមួយនឹង League of Legends of E sports។ The Riot Games របស់ League of Legends Esports នឹងត្រូវបានផ្តាច់មុខដោយ ក្រុមហ៊ុន OPPO។ ហ្គេម Summoners នឹងរកឃើញនូវឈ្មោះម៉ាកយីហោ OPPO នៅក្នុងព្រឹត្តិការណ៍ប្រកួតចំនួន 3 របស់ LoL (League of Legends) ដែលមានឈ្មោះថា All-Star Event, Mid-Season Invitational (MSI), និង World Championship ។ ភាពជាដៃគូនេះ បានចាប់ផ្តើមពីថ្ងៃទី 2 ខែតុលាកន្លងទៅ ដែលជាថ្ងៃដំបូងបំផុតនៃព្រឹត្តិការណ៍ប្រកួត  Worlds Play-In Stage 2019 នេះ។

ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO នឹងក្លាយជាក្រុមហ៊ុនមួយដែលនឹងមានវត្តមានក្នុងការផ្តល់នូវរង្វាន់ Most Valuable Player (MVP) Award នៅក្នុងស្តង់របស់ MSI និង World Championship ។ សម្រាប់ក្រុមហ៊ុន OPPO ក៏នឹងមានក្រុម cosplay និងវីដេអូ behind-the-scenes រួមជាមួយនឹងកម្មវិធី Welcome to the Rift series សម្រាប់ព្រឹត្តិការណ៍នេះផងដែរដើម្បីអបអរចំពោះបេក្ខភាពក្រកួតនោះ។

ក្រៅពីការបង្ហាញវត្តមាននៅទីនេះ ក្រុមហ៊ុន OPPO ក៏នឹងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មដែលផ្តល់ឲ្យអ្នកគាំទ្រជាច្រើននឹងមានឱកាសបានចូលរួមនៅក្នុងព្រឹត្តិការណ៍ទាំង ៣ របស់ LoL នេះ។ សម្រាប់ភាពជាដៃគូនៃកីឡាអេឡិចត្រូនិច E sports របស់ក្រុមហ៊ុនបច្ចេកវិទ្យា OPPO គឺជាការបោះជំហានដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុនទាំងពីរនេះ នេះបើតាមការបញ្ជាក់របស់លោក Brian Shen ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន OPPO Global។

លោក Shen បាននិយាយថាការបោះជំហានដ៏ធំសម្រាប់ក្រុមហ៊ុន Riot និង OPPO ក្នុងភាពជាដៃគូនេះគឺជាឱកាសអោយយើងធ្វើការបន្ត និង ពង្រឹងទៅលើចំណងមិត្តភាពរបស់យើងជាមួយនឹងក្រុមយុវជនជំនាន់ថ្មីដែលនឹងចូលរួមជាមួយគ្នាដើម្បីអបអរសាទរជ័យជំនះនៅក្នុងការប្រកួតនីមួយៗនោះ។ ភាពជាដៃគូជាមួយរវាង League of Legends E sports និង OPPO គឺមានរយៈពេល 5 ឆ្នាំដែលគិតចាប់ពីឆ្នំា២០១៩នេះ រហូតដល់ទៅឆ្នាំ 2024 ។ ដូច្នេះវាមានន័យថា OPPO គឺជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេដែលបានយកចិត្តទុកដាក់ខ្លាំងចំពោះសេចក្តីត្រូវការរបស់អតិថិជន និង ខិតខំច្នៃប្រឌិតខ្លាំងផ្នែកបច្ចេកវិទ្យាទំនើបៗ ថ្មីៗ។ យើងនឹងរង់ចាំមើលបន្តថាតើក្រុមហ៊ុនស្មាតហ្វូនមួយនេះ នឹងមានអ្វីសម្រាប់   អង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោក៕  

image

image

image

image

image

image