ព័ត៌មាន

NOKIA 800 TOUGH ពង្រីកទីផ្សារដល់ប្រទេសអូស្រា្តលីហើយ!

ទូរសព្ទដ៏រឹងមាំធន់បំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នេះគឺជា Nokia 800 Tough ពេលនេះបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សាររបស់ប្រទេសអូស្រា្តលីហើយ។ ទូរសព្ទ 800 Tough​នេះនឹងដាក់លក់ចាប់ពីថ្ងៃទី ១០ ខែតុលានេះតាមរយៈ JB Hi-Fi និង Harvey Norman ដែលមានពណ៌ Black Steel នៅក្នុងតម្លៃ 189 AUD (127 USD, 116 EUR, 9,065 INR) ។

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ដាក់លក់ស្មាតហ្វូន Nokia 7.2 និង Nokia 2720 Flip នៅក្នុងប្រទេសអូស្រា្តលីនេះដែរ។ សម្រាប់ស្មាតហ្វូននេះគឺមានតម្លៃ 549AUD (€337, $368, Rs. 26,215) សម្រាប់ទំហំ 6GB/128GB version ខណៈពេលដែលទូរសព្ទបត់គឺមានតម្លៃ 149AUD (€91, $100, Rs. 7,113) ។ Nokia 800 Tough ដូចគ្នាទៅនឹង 2720 Flip ដំណើរការនូវ KaiOS និងភ្ជាប់ជាមួយនឹងមុខងារ 4G LTE, WiFi, Google Assistant, Whatsapp និងកម្មវិធីជាច្រើនទៀត៕

image

image