ព័ត៌មាន

NOKIA 5G អាចនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ MWC2020 ខាងមុខនេះ

ពេលនេះ ស្មាតហ្វូនស៊េរីថ្មី 5G កាន់តែច្រើនឡើងៗរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានបង្ហាញខ្លួននៅលើទីផ្សារជាមួយនឹងការទ្រទ្រង់នូវបណ្តាញ 5G networks ។ ស្មាតហ្វូនទាំងនេះពិតជាមានតម្លៃថ្លៃគួរសម ហើយបច្ចេកវិទ្យា 5G ក៏នៅមិនទាន់ទូលំទូលាយនៅឡើយដែរ។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ប្រកាសថា ពួកគេកំពុងតែធ្វើការនៅលើស្មាតហ្វូន 5G ដែលមានតម្លៃត្រឹមតែពាក់កណ្តាលប៉ុណ្ណោះបើធៀបនឹងតម្លៃរបស់ស្មាតហ្វូន​ 5G មាននៅលើទីផ្សារដែលមានតម្លៃខ្ទង់ 1000$ នោះ។

ស្មាតហ្វូន៊សេរីថ្មី Nokia 5G អាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅឆ្នាំក្រោយនេះជាមួយនឹងបន្ទះឈីប Snapdragon 7xx series processor ដែលអាចទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G បាននេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Qualcomm ។ ពេលនេះប្រភពចេញពី NPU បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile កំពុងតែធ្វើការតេស្តទៅលើគំរូរបស់ស្មាតហ្វូន Nokia 8.2 5G សម្រាប់ព្រឹត្តិការណ៍ MWC2020 ខាងមុខនេះ។

ស្មាតហ្វូន Nokia 8.2 នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ហើយវានឹងមានកាមេរ៉ាខាងក្រោយដែលមានទំហំ 64MP និងកាមេរ៉ាខាងមុខផុសឡើង។ ស្មាតហ្វូននេះនឹងមានទ្រទ្រង់នូវ ZEISS optics និង OZO Audio ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nokia Mobileធ្លាប់ប្រកាសថាខ្លួនកំពុងតែធ្វើការនៅលើស្មាតហ្វូន 5G ដែលនឹងបង្ហាញខ្លួននៅឆ្នាំ ២០២០ ខាងមុខនេះ៕

image

image