ព័ត៌មាន

NOKIA 7.2 ដាក់លក់ហើយនៅក្នុងប្រទេសហ្វីលីពីន

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នាំយកនូវស្មាតហ្វូន Nokia 7.2 ទៅកាន់ទីផ្សារនៃប្រទេសហ្វីលីពីន។ ស្មាតហ្វូននេះអាចរកទិញបាននៅថ្ងៃទី ១៩ ខែតុលានេះនៅក្នុងតម្លៃ Php 15990 ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 660 និងរ៉េមទំហំ 4/6GB ជាមួយនឹងម៉េមូរីទំហំ 64/128GB និងរន្ធដោត MicroSD ដែលមានទំហំ 512GB ។

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.3 inches ដែលមានកម្រិតភាពច្បាស់ Full HD+ និងការតភ្ជាប់ USB-C, Bluetooth 5.0, 3.5mm headphone jack ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 3,500mAh ។ ស្មាតហ្វូននេះមានវិមាត្រ 159.9 x 75.2 x 8.3 mm និងទម្ងន់ 180g (6.3oz) ហើយវាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ៕

image

image