ព័ត៌មាន

Huawei Mate X មានការផ្លាស់ប្តូរថ្មីទៅលើការឌីស្សាញរូបរាង និងប្រអប់លក់រាយផងដែរ

ស្មាតហ្វូនដែលអាចបត់បាន Huawei Mate X ត្រូវគេរំពឹងថានឹងដាក់លក់នៅចុងខែនេះនៅក្នុងប្រទេសចិន ហើយមុនពេលដែលស្មាតហ្វូននេះដាក់លក់ជាផ្លូវការនោះ ស្មាតហ្វូនដែលអាចបត់បាននេះក៏មានការបែកធ្លាយនៅក្នុងវីដេអូខ្លីមួយផងដែរ។

នៅក្នុងវីដេអូនេះមានការទម្លាយថា ស្មាតហ្វូន Huawei Mate X បានធ្វើការផ្លាស់ប្តូរទៅលើប៊ូតុង ហើយរឿងមួយទៀតនោះគឺថា សម្រាប់ប្រអប់លក់រាយរបស់ស្មាតហ្វូននេះគឺមានទំហំធំដែលនៅក្នុងប្រអប់នេះគឺមានកាបូបស្បែកតូចមួយសម្រាប់ដាក់ខ្សែស្មាតហ្វូន និងឌុយសាកថាមពលថ្មនេះ។ សម្រាប់លក្ខណៈផ្សេងទៀតរបស់ស្មាតហ្វូននេះគឺរក្សាដូចជំនាន់ដំបូងដដែល។

សូមធ្វើការទស្សនាវីដេអូខាងក្រោមនេះ៖

image

image