ព័ត៌មាន

ANDROID 10 BETA ឆាប់ៗនេះនឹងធ្វើការអាប់ដេតនៅលើស្មាតហ្វូន NOKIA 6.1, 6.1 PLUS, 7 PLUS និង 7.1

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile បើកនូវការអាប់ដេតទៅលើប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹងការបញ្ចេញនូវ OS ថ្មីសម្រាប់ស្មាតហ្វូន Nokia 8.1 នេះ។ នៅក្នុងត្រីមាសនេះ ស្មាតហ្វូន Nokia 9 PureView បានដំណើរការនូវ Android 10 ហើយ។ ពេលនេះ Nokia 7.1 ត្រូវគេរំពឹងថានឹងទទួលនូវ Version ថ្មីនេះទៅលើ OS របស់ខ្លួនផងដែរ។

សម្រាប់ស្មាតហ្វូនជាច្រើនទៀតត្រូវគេរំពឹងថានឹងទទួលបាននូវការអាប់ដេតនេះនៅដើមឆ្នាំ ២០២០ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ក៏បានធ្វើតេស្តរួចហើយទៅលើ Android 10 នេះសម្រាប់ស្មាតហ្វូនNokia ជាច្រើនរបស់ខ្លួននោះ។ តាមការបញ្ជាក់របស់ XDA-developers នេះ សម្រាប់ Android 10 Beta នេះគឺកំពុងតែធ្វើការតេស្តនៅលើ Nokia 6.1, Nokia 6.1 Plus, Nokia 7 Plus  និង Nokia 7.1 ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ក៏ធ្វើតេស្តនូវ Android 10 នេះសម្រាប់ស្មាតហ្វូនជាច្រើនដែលនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ខាងមុខនេះ៕

image

image