ព័ត៌មាន

NOKIA 2.1 ទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែតុលា ឆ្នាំ ២០១៩

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ចាប់ផ្តើមបញ្ចេញនូវការអាប់ដេតសុវត្ថិភាពសម្រាប់ខែតុលាឆ្នាំ ២០១៩ នេះទៅលើស្មាតហ្វូន Android GO របស់ខ្លួននោះគឺ Nokia 2.1 ។ ពេលនេះ Nokia 2.1 កំពុងតែដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie GO Edition ហើយវានឹងទទួលបាននូវ Android 10 GO នៅក្នុងឆមាសទី ១ ឆ្នាំក្រោយនេះ។

សម្រាប់ការអាប់ដេតនៅលើស្មាតហ្វូន 2.1 នេះគឺមានទំហំ 102.2MB ។ អ្នកអាចឆែកមើលនៅក្នុង Settings->System->System update ដើម្បីទទួលបាននូវ Patch សម្រាប់ខែតុលានេះ៕

 image