ព័ត៌មាន

អ្នកគាំទ្រស្មាតហ្វូន Samsung នៅក្នុងប្រទេសឥណ្ឌាពេលនេះអាចតេស្តទៅលើ Android 10 Beta នៅលើGalaxy S10 ហើយ!

ប្រទេសឥណ្ឌាគឺជាប្រទេសមួយនៅក្នុងចំណោមទីផ្សារជាច្រើនដែលកម្មវិធី Galaxy S10 One UI 2.0 beta អាចដំណើរការបាននៅទីនេះ ប៉ុន្តែមុនពេលដែលកម្មវិធីនេះអាចដំនើរការបានសម្រាប់អ្នកគ្រប់គ្នានោះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏អនុញ្ញាតអោយអ្នកគាំទ្ររបស់ខ្លួនមួយចំនួនអាចធ្វើការតេស្តទៅលើ Software ថ្មីនេះបានផងដែរ។

អ្នកគាំទ្ររបស់ក្រុមហ៊ុនម៉ាកយីហោ Samsung នៅក្នុងប្រទេសឥណ្ឌាពេលនេះអាចធ្វើការតេស្តទៅលើ Android 10 Beta បានហើយនេះបើតាមការបញ្ជាក់របស់គណនី Abhinav Mudaliarនៅលើបណ្តាញសង្គម Twitter ។ សម្រាប់ការដំណើការជាសារធារណៈទៅលើ Beta នេះនៅលើ Galaxy note 10 គឺនៅថ្ងៃទី ២១ ខែតុលាខាងមុខនេះ។ ពេលនេះ One UI 2.0 និង Android 10 អាចដំណើរការបាននៅលើស្មាតហ្វូន Galaxy S10 series ៕

image

image