ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung សហការជាមួយនឹងក្រុមហ៊ុន Mobeewave ក្នុងការដាក់ពង្រាយទៅលើប្រព័ន្ធទូទាត់ប្រាក់ mPOS នៅទូទាំងពិភពលោក

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics ប្រកាសថា ខ្លួននឹងធ្វើការដាក់ពង្រាយនូវប្រព័ន្ធទូទាត់ប្រាក់ Samsung POS នៅទូទាំងពិភពលោកចាប់ផ្តើមពីថ្ងៃនេះនោក្នុងប្រទេសកាណាដា និងការពង្រីកទៅកាន់ទីផ្សារជាច្រើនទៀតនៅក្នុងឆ្នាំ ២០២០ ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏សហការជាមួយនឹងក្រុមហ៊ុន Mobeewave សម្រាប់ដំណោះស្រាយទៅលើការចំណាយតាមរយៈស្មាតហ្វូននេះផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះបានធ្វើការជាមួយគ្នានៅលើគម្រោង Pilot មួយក្នុងការតេស្តទៅលើប្រព័ន្ធ Samsung POSនៅក្នុងប្រទេសកាណាដាអស់រយៈពេលជាច្រើនខែ។ សម្រាប់អាជីវករជាង ១០០០០ នាក់ និងអាជីវកម្មតូចៗជាច្រើនអាចធ្វើការដោនឡូតនូវកម្មវិធី Samsung POS app នៅក្នុងអំឡុងកម្មវិធី Pilot នេះ។

Samsung POS គឺជាដំណោះស្រាយនៃ Point of Sale (POS) ដែលផ្អែកនៅលើទូរស័ព្ទដៃដែលអនុញ្ញាតអោយអាជីវករជាច្រើនអាចធ្វើការចំណាយបានយ៉ាងងាយស្រួល។ កម្មវិធី Samsung POS app អាចទាញយកចេញពី Galaxy Store ឬ Google Play Store បាន៕

image

image