ព័ត៌មាន

ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន សាមសុង នៅតែបន្តស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីចូលរួមផ្តល់ និងសង្គ្រោះជីវិត!

“ការផ្តល់ឈាម ស្មើនឹងការផ្តល់ជីវិត”  នេះគឺជាឃ្លាដែលចាក់ដោតមានអត្ថន័យយ៉ាងធំធេងបំផុត និងត្រូវជាមួយនឹងតម្លៃស្នូលនៃចក្ខុវិស័យរបស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យមានផលវិជ្ជមានដល់ប្រជាជន និងសង្គមកម្ពុជាទាំងមូល។ នេះក៏មិនខុសពីឆ្នាំមុនៗកន្លងមក ដែលថ្នាក់ដឹកនាំ និងបុគ្គលិកស្ម័គ្រចិត្តជាច្រើនរូបនៃក្រុមហ៊ុន សាមសុងនូវតែបន្តកម្មវិធីការបរិច្ចាគឈាមរបស់ខ្លួនដើម្បីចូលរួមសង្គ្រោះជីវិតអ្នកដែលខ្វះខាត និងត្រូវការឈាម។ គួរបញ្ជាក់ផងដែរថា “កម្មវិធីបរិច្ចាគឈាមនេះគឺជាផ្នែកមួយនៃកម្មវិធីមនុស្សធម៌របស់សាមសុង ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ហើយធ្វើវាដោយផុសចេញពីសេចក្តីស្រឡាញ់ចេញពីបេះដូងពិតៗ និងការយកចិត្តទុកដាក់បំផុតចំពោះប្រជាជនកម្ពុជាផ្ទាល់តែម្តង!

 image

image

image

ជាក់ស្តែងសកម្មភាពមនុស្សធម៌ដែលថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន សាមសុង ធ្វើឡើងនៅថ្ងៃនេះគឺមានគោលបំណងតែមួយគត់គឺដើម្បីជួយសង្គ្រោះដល់ប្រជាជនកម្ពុជា និងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការផ្គត់ផ្គង់ឈាម។

image

image

វេជ្ជបណ្ឌិត មើក សាមាន អនុបប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានមានប្រសាសន៍ថា  “ការផ្ដល់ឈាម គឺជាសកម្មភាពដ៏ប្រសើរបំផុត ដែលមិនអាចកាត់ថ្លៃបាន និងមិនអាចខ្វះបាន ពិសេសសម្រាប់បងប្អូនដែលមានតម្រូវការឈាម ដើម្បីជួយសង្គ្រោះជីវិត។ តាងនាមឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនសាមសុង ក៏ដូចជាអ្នកស្ម័គ្រចិត្តផ្ដល់ឈាមដទៃទៀត ដែលបានចូលរួមក្នុងសកម្មភាពដ៏មានសារៈសំខាន់នេះ ហើយក៏សូមលើកទឹកចិត្តឲ្យបន្តចូលរួម ពីព្រោះការផ្ដល់ឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពរបស់យើងទេ ប៉ុន្តែថែមទាំងអាចជួយសង្គ្រោះជីវិតអ្នកដទៃបានថែមទៀតផង។”

image

 លោក សឹងហូ ឈយ ( Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “កម្មវិធីផ្តល់ឈាមនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពមនុស្សធម៌ និងសង្គមដទៃទៀតជាច្រើនដែលយើងតែងតែអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើម្បីរួមចំណែកជួយដល់សង្គម និងមនុស្សជាតិឱ្យមានភាពកាន់តែប្រសើរឡើង។ ព្រោះការផ្តល់ឈាមនេះគឺជាសកម្មភាពដ៏ប្រសើរបំផុត និងមិនអាចកាត់ថ្លៃបានសម្រាប់បងប្អូនព្រមទាំងប្រជាជនកម្ពុជាទាំងអស់ដើម្បីទទួលបាននូវការសង្គ្រោះជីវិតទាន់ពេលវេលា”។ លោកបានបន្តទៀតថា “ការកសាងសង្គមមួយប្រកបដោយការទទួលខុសត្រូវ និងក្តីស្រឡាញ់គឺត្រូវតែផ្តើមចេញពីយើងទាំងអស់គ្នា និងផ្តើមចេញដោយក្តីស្រឡាញ់ទាំងអស់គ្នា”។

image

image

 ជាចុងបញ្ចប់ជួសមុខឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) ក្រុមហ៊ុន សាមសុង សូមលើកទឹកចិត្តដល់សាធារណជនទាំងអស់ដែលមានសុខភាពល្អគ្រប់គ្រាន់សូមចូលរួមបរិច្ចាគឈាមទាំងអស់គ្នាដើម្បីប្រជាជនកម្ពុជា និងប្រទេសកម្ពុជាទាំងមូល។