ព័ត៌មាន

សូមស្វាគមន៍មកកាន់ភាពស៊ីវិល័យ និងការរចនាដ៏លេចធ្លោបំផុតជាមួយទូរស័ព្ទ Nokia 7.2 និង Nokia 6.2

នៅក្នុងពេលបច្ចុប្បន្ននេះ យុវវ័យតែងតែចូលចិត្តស្វែងរកនូវអ្វីដែលថ្មី និងលេចធ្លោរបំផុតជាមួយនឹងភាពស៊ីវីល័យបំផុតដើម្បីបំពេញតម្រូវការរបស់ពួកគេ។ ក្រៅពីការសិក្សា និងការធ្វើការងារ ពួកគេតែងតែចំណាយពេលវេលាជាមួយនឹងទូរស័ព្ទរបស់ពួកគេដើម្បីលេងហ្គេម ការទំនាក់ទំនងសង្គម ការថតរូបវីដេអូ និងការកម្សាន្តជាច្រើនទៀត។ ចង់បានស្មាតហ្វូនដែលមានសមត្ថភាពខ្លាំងមែនទេ? នៅថ្ងៃនេះ ក្រុមហ៊ុនខេធីអិច (KTH) តំណាងចែកចាយទូរស័ព្ទ Nokia ប្រចាំប្រទេសកម្ពុជាប្រកាសថាទូរស័ព្ទស៊េរីថ្មី Nokia 7.2 និង Nokia 6.2 នឹងដាក់លក់ជាផ្លូវការចាប់ពីថ្ងៃទី ២៩ ខែតុលានេះ នៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប និងក្រុមហ៊ុនស្មាត SMART ទូទាំងប្រទេស។

image

image

ទូរស័ព្ទម៉ូឌែលថ្មីទាំងនេះគឺជាជម្រើសដ៏ត្រឹមត្រូវ និងសក្តិសមបំផុតក្នុងការប្រើប្រាស់ទៅលើកិច្ចការងារប្រចាំថ្ងៃ។ Nokia 7.2 លក់នៅក្នុងតម្លៃពិសេសត្រឹមតែ ២៨៩ ដុលា្លរ ខណៈពេលដែល Nokia 6.2 មានតម្លៃពិសេសត្រឹមតែ ២១៩ ដុលា្លរប៉ុណ្ណោះ។ ទូរស័ព្ទម៉ូឌែលថ្មីទាំងនេះមានការធានាមួយឆ្នាំ និងថែមជូនជើងទ្រទូរស័ព្ទ (Tripod) ដ៏ស្រស់ស្អាតមួយថែមទៀត។

image

សម្រាប់ប្រិយមិត្តយុវវ័យដែលជាអ្នកគាំទ្រទៅលើផលិតផលរបស់ក្រុមហ៊ុន Nokia គឺដឹងច្បាស់ហើយថាថាមពលថ្មរបស់ Nokia គឺខ្លាំងមែនទែន កាន់ថ្មបានយូរ ហើយវាលែងជាក្តីបារម្ភទៀតហើយសម្រាប់អ្នកដែលចូលចិត្តចំណាយពេលជាមួយនឹងទូរស័ព្ទច្រើនម៉ោងក្នុងមួយថ្ងៃនោះ ហើយជាពិសេសសម្រាប់ទូរស័ព្ទ Nokia 7.2 នេះអាចកាន់ថ្មបានដល់ទៅ 2 ថ្ងៃថែមទៀត។ ក្រឡេកទៅមើលទូរស័ព្ទម៉ូឌែលថ្មី Nokia 7.2 នេះមានរូបរាងស្រស់ស្អាតកាលីបទាន់សម័យជាមួយនឹងរចនាបទនៃកញ្ចក់2.5D Corning® Gorilla® Glass (ខាងមុខ និងខាងក្រោយ) រឹងមាំធន់ក្នុងការប្រើប្រាស់ ហើយអ្នកប្រើប្រាស់ដែលចូលចិត្តលេងហ្គេមដែលមានក្រាហ្វិកធំៗ ឬការកម្សាន្តកាន់តែសម្បូរបែបនោះ ការជ្រើសរើសយកទូរស័ព្ទ Nokia 7.2 នេះគឺថាអស់បញ្ហាទៅលើការដើររអាក់រអួលទៀតហើយដោយសារតែទូរស័ព្ទនេះបំពាក់នូវបន្ទះឈីប  Qualcomm® Snapdragon™ 660 processor ប៊ូតុងជំនួយការឆ្លាតវៃ  Google Assistant Button សម្រាប់ការបញ្ជាជាសំឡេង  និងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android™ 9 Pie ដែលជំនួយក្នុងការប្រើប្រាស់បានកាន់តែប្រសើរបំផុត។

image

Nokia 7.2 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI Adaptive Battery ដែលធ្វើការសន្សំសំចៃថាមពលប្រើប្រាស់បានល្អបំផុត។ Nokia 7.2 មាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Charcoal, Cyan Green និង Ice ដ៏ស្រស់ស្អាតបំផុត។ Nokia 7.2 មានអេក្រង់ប្រភេទ 6.3” Full HD+ PureDisplay ទ្រទ្រង់នូវ Real-time HDR (17 លានពណ៌ច្បាស់គ្មានគូប្រៀប) ដែលមានតែនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia តែមួយគត់។ អេក្រង់នេះនៅតែមើលឃើញច្បាស់ល្អបំផុតនៅក្រោមពន្លឺព្រះអាទិត្យ។ Nokia 7.2 នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ ZEISS Optics ៣ គ្រាប់ដែលមានទំហំ 48 MP 1/2″ Quad Pixel, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ថែមទៀត ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វាមានទំហំ 20 MP Quad Pixel ថតរូបភាព Selfies ច្បាស់ល្អអស្ចារ្យតែម្តង។ វាពិតជាអស្ចារ្យមែនទែនជាមួយនឹង Nokia 7.2 នេះ។

image

បើក្រឡេកទៅមើលទូរស័ព្ទ Nokia 6.2 វិញគឺមើលទៅមានរូបរាងប្រហាក់ប្រហែលទៅនឹង Nokia 7.2 ដែរ ប៉ុន្តែវាមានចំណុចខុសប្លែកគ្នាមួយចំនួនផងដែរ។ Nokia 6.2 មានអេក្រង់​  6.3” Full HD+ PureDisplay និង Real-Time HDR ដែលផ្តល់នូវពណ៌ច្បាស់មិនធម្មតានោះទេ។ លោកអ្នកនឹងជក់ចិត្តជាមួយនឹងអេក្រង់ដ៏ភ្លឺច្បាស់ត្រជាក់ភ្នែកនេះជាក់ជាមិនខាន!  Nokia 6.2 បំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ចុងក្រោយបំផុត បន្ទះឈីប Qualcomm® Snapdragon™ 636 ថ្មកម្លាំង 3500mAh  ដែលបញ្ចូលម្តងប្រើប្រាស់បាន 2 ថ្ងៃ និងបច្ចេកវិទ្យា AI  Adaptive Battery សម្រាប់សន្សំសំចៃទៅលើថាមពលថ្មប្រើប្រាស់ថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹងប៊ូតុងបញ្ជាដោយសំឡេង Google Assistant ថែមទៀត។ Nokia 6.2 ប្រើប្រាស់នូវកញ្ចក់ការពារ 2.5D Corning Gorilla Glass ការពារឆ្កូត និងធ្លាក់ថែមទៀត។

image

 

ទូរស័ព្ទនេះមានរូបរាងស្រស់ស្អាត និងធន់ទៅនឹងស្នាមឆ្កូតផងដែរ។ វាមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Ceramic Black និង Ice ដ៏ទាក់ទាញ។ ស្មាតហ្វូននេះមានកាមេរ៉ា AI ៣ គ្រាប់ដែលមានទំហំ  MP, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ហើយកាមេរ៉ាខាងមុខគឺមានទំហំ 8MP សម្រាប់ថតរូបភាព Selfies យ៉ាងល្អឥតខ្ចោះថែមទៀត។

image

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងការអាប់ដេតទៅលើកម្មវិធី Software និងសុវត្ថិភាពពីក្រុមហ៊ុន Counterpoint ថែមទៀត។ គ្រប់ស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia នឹងទទួលបាននូវការ Upgrade ទៅលើ Software បាន ២ ឆ្នាំ និងការអាប់ដេតសុវត្ថិភាពប្រចាំខែដល់ទៅ 3 ឆ្នាំថែមទៀត។ ការជ្រើសរើស Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ដោយសារតែទូរស័ព្ទម៉ាក Nokia នេះធានាសុវត្ថិភាពខ្ពស់ ការអាប់ដេតទៅកាន់ Android OS ចុងក្រោយបំផុត និងធ្វើអោយស្មាតហ្វូនរបស់អ្នកកាន់តែល្អប្រសើរ និងឆ្លាតវៃបំផុត! Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ទNokia ល្អទាំងគុណភាព និងតម្លៃ។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរស័ព្ទលេខ៖ 012879 707 ៕

** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!