ព័ត៌មាន

ម៉ាកយីហោ NOKIA ជាប់ចំណាត់ថ្នាក់លេខរៀងទី ១៣ សម្រាប់ស្មាតហ្វូន និងលេខរៀងទី ២ សម្រាប់ Feature Phone នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៩

ក្រុមហ៊ុនស្រាវជ្រាវ​ Counterpoint Research ទម្លាយនៅក្នុងរបាយការណ៍របស់ពួកគេអំពីចំណែកទីផ្សារស្មាតហ្វូនសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៩ នេះ។​ទីផ្សារស្មាតហ្វូននេះត្រូវគេមើលឃើញថាមានការកើនឡើងការលក់ពី 379.8 លានគ្រឿងនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៨ ទៅកាន់ 380 លានគ្រឿងនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៩ នេះ។

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅតែជាប់ចំណាត់ថ្នាក់លេខ ១ ជាមួយនឹងការនាំចេញស្មាតហ្វូន 78.4 លានគ្រឿងដែលមានចំណែកទីផ្សារ 78.4 ។ ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងចំណែកទីផ្សារ 17.6% និងការនាំចេញស្មាតហ្វូន 66.8 លានគ្រឿង ហើយ Apple នាំចេញ iPhones បានចំនួន 44.8 លានគ្រឿង។ សម្រាប់ក្រុមហ៊ុន Oppo, Vivo និង Realme បញ្ចូលគ្នានាំចេញស្មាតហ្វូនបាន 72.4 លានគ្រឿងដែលកៀកទៅនឹងក្រុមហ៊ុន Samsung ។ ក្រុមហ៊ុន Xiaomi ជាប់លេខ ៥ តាមពីក្រោយដោយក្រុមហ៊ុន Motorola, LG និង Tecno ។

ចំណែកក្រុមហ៊ុន HMD Global វិញកាលពីត្រីមាសទី ៣ ឆ្នាំ ២០១៨ នេះគឺជាប់ចំណាត់ថ្នាក់ទី ៩ ដែលមានការនាំចេញដល់ទៅ 4.8 លានគ្រឿង។ សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Nokia ជាប់ចំណាត់ថ្នាក់លេខរៀងទី ១៣ ជាមួយនឹងការនាំចេញស្មាតហ្វូន 3.8 លានគ្រឿង។ សម្រាប់ Feature Phone របស់ Nokia ជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងចំណែកទីផ្សារ 16% ៕

image

image

image